តារាសម្ដែង​ជើង​ចាស់ថៃ Kanjana Jindawat លាចាកលោកហើយ

  • 2020-08-28 03:40:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាជើងចាស់ ដែល​ជា​ទូទៅ​គ្រប់គ្នា​តែង​ឃើញ​ដើរតួ​ជា​ម្ដាយ​ ក្នុង​រឿងថៃ​ គឺ​អ្នកស្រី Kanjana Jindawat បាន​ទទួលមរណភាពហើយ​នៅ​ថ្ងៃ​ទី ២៧ ខែសីហា​ឆ្នាំ ២០២០​វេលាម៉ោង​ ៤:៤៧នាទីល្ងាច​ ក្នុង​អាយុ​ ៦១ឆ្នាំ ដោយសារ​ជំងឺ​បេះដូង។

មរណភាព​របស់​តារា​ស្រី​រូប​នេះ​ ជា​ការ​បាត់បង់​ធនធាន​ដ៏សំខាន់​ម្នាក់ម្នាក់​របស់​ពិភពសិល្បៈថៃ។ អ្នក​ស្ថិត​ក្នុងរង្វង់សិល្បៈ​ និង​មិត្តភ័ក្តិទាំងអស់​ពិត​ជា​មាន​ការ​សោកស្ដាយ​ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​នឹង​គ្រួសារ​សព​ ក្នុងពេល​វេលា​ដ៏សោកសៅ​នេះ។

គួរ​ដឹង​ដែរថា​ អ្នកស្រី Kanjana Jindawat បាន​ចូឡ​ប្រឡូក​ក្នុង​វិស័ួ​សិល្បៈ​តាំងតែពីទសវត្ស ៨០ មកទល់ពេល​បច្ចុប្បន្ន ហើយ​ស្នាដៃ​សម្ដែង​ក៏​មិន​តិច​ជាងរយរឿង​ដែរ៕

ប្រភព៖ thairath   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី