អីយ៉ា!​ តោះ​មើល​ ឃីម​ ឌីម៉ា​ ប៉ះ​ ខាំ​ ខ្លានាង​ ថ្មីៗ​នេះ​មើល​ម៉េច​ដែរ​

  • 2020-08-31 08:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​តែ​ពី​មាន​របួស​ជង្គង់​ជិត​ ២ឆ្នាំ​មក​នេះ​ កីឡាករ​ ឃីម​ ឌីម៉ា​ នៅ​មិន​ទាន់​អាច​វិល​ចូល​សង្វៀន​វិញ​នោះ​ទេ​ ពោល​ស្ថានភាព​របួស​មិន​ទាន់​ជា​បាន​១០០%។​ យ៉ាង​ណា​មិញ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​គេ​ឃើញ​ ឌីម៉ា​ ចាប់​ផ្ដើម​ហ្វឹកហាត់​ឡើង​វិញជា​បណ្ដើរៗ​ហើយ​ក្នុង​នោះ​មាន​ទាំង​ហាត់​កណ្ដាប់ដៃ​ ការ​ចាប់​ឡាំ​ជង្គង់​ និង​ស្នៀត​ទាត់​ជា​ដើម។​

ឌីម៉ា (ដោះអាវ)

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ឆ្នាំ​២០១៧​ នៅ​ម៉ាឡេស៊ី​ រូប​នេះ​ក៏​បាន​ប្រាប់​ដែរ​ថា​ បើ​របួស​ជង្គង់​នេះ​មិន​ទាន់​ជា​សះស្បើយ​១០០%​ ទេ​គឺ​ដាច់​ខាត​មិន​ឡើង​ប្រកួត​វិញ​ឡើយ​ ទាល់តែ​ជា​ទើប​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ។​ តោះ!​ ឥលូវ​នេះ​មើល​វីដេអូ​ហាត់​សម​របស់​ ឃីម​ ឌីម៉ា​ និង​ ខាំ​ ខ្លានាង​ នៅ​មណ្ឌល​ហ្វឹកហាត់​ជម្រើស​ជាតិ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

ឌីម៉ា ពេលវ៉ៃនៅ Khmer-Thai Fight

វីដេអូ ឌីម៉ា ៖

អត្ថបទ៖ នួន ស៊ីណា​