រឿង​រ៉ាវ​ប្លែកៗ​ ទាំង ៥ ​របស់មហាសេដ្ឋី Jack Ma កម្រ​មាន​អ្នក​ដឹង​

  • 2020-09-01 07:05:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​លឺ​ឈ្មោះ​ Jack Ma ​ស្ទើរ​គ្រប់គ្នា​ដឹង​ថា ​គាត់​គឺ​ជា​​អ្នក​មាន​បំផុត​នៅ​ចិន ​​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​​ពាណិជ្ជកម្ម​អេឡិចត្រូនិក​​ធំ​បំផុត​មួយ​ឈ្មោះ​ថា Alibaba។ ​​បើ​និយាយ​ពី​ជោគជ័យ​សម្រាប់​គាត់​គឺ​ពិត​ជា​ធំ​សម្បើម​​ដែល​​មនុស្ស​គ្រប់​គ្នា​អាច​ដឹង ​តែ​មាន​រឿង​មួយ​ចំនួន​ពី​​បុរស​ដែល​ផ្ដើម​​ចេញ​ពី​អាជីព​ជា​គ្រូ​បង្រៀន​អង់គ្លេស​ម្នាក់​នេះ​ដែល​អ្នក​មិន​បាន​ដឹង។

​១. “Beer” ​ជា​​ពាក្យ​​​​​ដែល​ Jack Ma ​ស្វែង​រក​នៅ​លើ​អ៊ីនធឺណិត​ដំបូង​បំផុត

Drink driving hotspots

​នៅ​ឆ្នាំ ​១៩៩៥ ​Jack ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​អាមេរិក​ជា​លើក​ដំបូង ​និង​ប្រើ​អ៊ីនធឺណិត​ជា​លើក​ទី​ ១។ ​​​ពាក្យ​ដំបូង​ដែល​គាត់​ Search ​គឺ​ពាក្យ​ "Beer” ​​ដោយសារ​វា​ងាយ​ប្រកប។ ​តែ​ពេល​លោក​វាយ​ពាក្យ​ "China” ​រួច​ Search ​​គ្មាន​ព័ត៌មាន​បង្ហាញ​សូម្បី​តែ​មួយពាក់ព័ន្ធ​នឹង​ចិន។ ​​ពេល​នោះ​ គាត់​គិត​ថា ​​គាត់​នឹង​ធ្វើ​អ្វី​​មួយ​ដើម្បី​ឲ្យ​វាយ​ពាក្យ​ "China” ​អាច​បង្ហាញ​ព័ត៌មាន​ជា​ច្រើនពាក់ព័ន្ធ​នឹង​ប្រទេស​កំណើត។ ​នោះ​ជា​ចំណុច​ចាប់​ផ្តើម​ដែល​ជំរុញ​ចិត្ត​ឲ្យ​គាត់​បង្កើត​វិបសាយ​ភាសា​ចិន​ Alibaba​ ​នេះ​ឯង។

២. លោក​ដាក់​ពាក្យ​ប្រឡង​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ Harvard ១០ ​ដង​ធ្លាក់​ទាំង​ ១០ ​ដង

Harvard Endowment

មុន​នឹង​ឈាន​ដល់​ចំណុច​ជោគជ័យ​ដល់​សព្វថ្ងៃ​ អ្នក​មាន​បំផុត​​នៅ​ចិន​ធ្លាប់​​ត្រូវ​បាន​គេ​បដិសេធ​រាប់​ភ្លេច។ ​លោក​ធ្លាប់​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ ៣០ ​កន្លែង​ ត្រូវ​គេ​បដិសេធ​ទាំង​ ៣០ ​កន្លែង។ ​​ក្រៅ​ពី​នេះ លោក​ក៏​ធ្លាប់​ដាក់​ពាក្យ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ល្បី​អាមេរិក​ Harvard ​ដែរ ​តែ​​មិន​ដែល​ជាប់​ម្ដង​ឡើយ។ ​មាន​ម្ដង​លោក​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ KFC។ ​ក្នុង​ចំណោម​ ២៤​​ នាក់​ដែល​ដាក់​ពាក្យ​ ២៣ ​នាក់​ជាប់ ​មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​គេ​បដិសេធ។

៣. ​លោក​រៀន​អង់គ្លេស​ដោយ​ខ្លួន​ឯង​ ដោយ​ធ្វើ​ជា​មគ្គទេសក៍​ដល់​ជន​បរទេស​ដោយ​មិន​គិត​ថ្លៃ

Lingyien temple in China

ពេល​អាយុ ​១២ ​ឆ្នាំ​គាត់​ចាប់​ផ្ដើម​រៀន​ភាសា​អង់គ្លេស​ជា​លើក​ដំបូង។​ ពេល​នោះ​កន្លែង​ដែល​លោក​រស់នៅ​មិន​មាន​សាលា​អង់គ្លេស ​ឬ​សៀវភៅ​អង់គ្លេស​ឲ្យ​រៀន​ត្រឹមត្រូវ​ទេ។ ​​ដូច្នេះ​ លោក​ក៏​សម្រេច​ចិត្ត​ជិះ​កង់​រយៈពេល​ ៤០ ​នាទី​រាល់​ថ្ងៃ​ទៅ​តាម​សណ្ឋាគារ​ធំៗ​ដើម្បី​​ធ្វើ​ជា​មគ្គទេសក៍​ទេសចរ​បរទេស​​ដែល​ចង់​ដើរ​មើល​ទីក្រុង​ Hangzhou ​​ដោយ​ឥត​គិត​ថ្លៃ​អស់​រយៈពេល ​៩ ​ឆ្នាំ។ ​​ពេល​នោះ​ហើយ ​ដែល​លោក​រៀន​ចំណេះដឹង​ថ្មី​​ៗ​ដែល​សាលា ​និង​ឪពុកម្ដាយ​របស់​លោក​មិន​​ធ្លាប់​បាន​បង្រៀន។

៤. ​​Jack Ma ​គឺ​ជា​ឈ្មោះ​ដែល​ដាក់​ដោយ​​ស្ត្រី​ទេសចរ​បរទេស​ម្នាក់

4

ឈ្មោះ​ជា​ភាសា​ចិន​របស់​លោក​គឺ​ Ma Yun។​​ តែ​ដោយសារ​ស្ត្រី​ជន​បរទេស​ម្នាក់​ពិបាក​អាច​ពាក្យ​ Yun ​ក៏​​សួរ​គាត់​ថា​​ ចង់​បាន​ឈ្មោះ​អង់គ្លេស​ឬ​អត់? ​​ជន​បរទេស​ដដែល​សួរ​គាត់​ទៀត​ថា ​ឈ្មោះ​ Jack ​ល្អ​ឬ​អត់ ​ព្រោះ​វា​ដូចជា​ឈ្មោះ​ប្តី ​និង​ឪពុក​របស់​គាត់​ដែរ។ ​Jack Ma ​ក៏​ឆ្លើយ​ថា ​អូខេ ​ហើយ​តាំង​ពី​ពេល​នោះ​មក​លោក​ក៏​ប្រើ​ឈ្មោះ Jack Ma ​ដែល​គ្រប់​គ្នា​ស្គាល់​មក​ដល់​សព្វ​ថ្ងៃ​នេះ។

៥. ​លោក​ដាក់​ឈ្មោះ​ Alibaba ​ដោយសារ​គ្រប់​គ្នា​ស្គាល់​ Alibaba ​​ទូលំទូលាយ

Alibaba IPO

Ma ​ធ្លាប់​បង្ហើប​ឲ្យ​ដឹង​ថា ​ការ​ជ្រើស​យក​ឈ្មោះ​ Alibaba ​មក​ធ្វើ​ជា​ឈ្មោះ​ក្រុមហ៊ុន​នោះ​គឺ​ ដោយសារ​រឿង​ព្រេង​និទាន Alibaba ​ជា​រឿង​ដែល​គេ​ស្គាល់​ជា​សាកល ​ដូច​គោលដៅ​ក្រុមហ៊ុន​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ជា​សាកល​ដែរ។ ​​​ក្រៅ​ពី​នេះ​ វា​ក៏​ផ្ដើម​ដោយ​ស្រះ​​ដំបូង​គេ​របស់​អង់គ្លេស​ ​"A”។ ​ដូច្នេះ​ពេល​ចង់​ស្វែងរក​ វា​ងាយស្រួល ​និង​នៅ​លើ​គេ​​ជា​និច្ច។

  ប្រភព៖ ​​yahoo