Fati ​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​រក​គ្រាប់​បាល់​បាន ​ក្នុង​ជម្រើស​ជាតិ​អេស្ប៉ាញ​

  • 2020-09-07 01:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន ​ក្នុង​លទ្ធផល ​៤-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nation League ​នៅ​យប់មិញ​នេះ​។

​អេស្ប៉ាញ​សម្រាប់​ការ​ប្រកួត​ទី​២​ក្នុង​ពាន​រង្វាន់​ខាង​លើ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន។ ​ប្រធាន​ក្រុម Sergio Ramos ​រក​បាន​ដល់​ទៅ​២​គ្រាប់​ម្នាក់​ក្នុង​ការ​ប្រកួត​នេះ ​មុន​ពេល Ansu Fati ​រក​បាន​គ្រាប់​បាល់​ទី​៣។ ​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ Ferran Torres ​ក៏​បាន​បន្ថែម​១​គ្រាប់​ទៀត ​នៅ​នាទី​៨៤ ​ដើម្បី​ឱ្យ​អេស្ប៉ាញ​យក​ឈ្នះ​អ៊ុយក្រែន ​ក្នុង​លទ្ធផល ​៤-០។

១​គ្រាប់​របស់ Fati ​នៅ​យប់មិញ​នេះ បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អេស្ប៉ាញ​ដែល​អាច​រក​គ្រាប់​បាល់​បាន។ ​រូបគេ​ទើប​តែ​មាន​វ័យ​១៧​ឆ្នាំ​និង​៣១១​ថ្ងៃ​ប៉ុណ្ណោះ។ ខណៈ​ដែល​អ្នក​កាន់​កំណត់ត្រា​ចាស់​នោះ​គឺ Juan Errazquin ​នៅ​អាយុ​១៨​ឆ្នាំ​និង​២៤៤​ថ្ងៃ​៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ