Enrique ៖​អេស្ប៉ាញ​ប្រហែល​មិន​ចាំបាច់​មាន​ខ្សែ​ប្រយុទ្ធ​លេខ​៩​ទេ​

  • 2020-09-07 02:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ Luis Enrique ​បាន​អះអាង​ថា​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ទំនង​ជា​មិន​ចាំ​បាច់​ប្រើប្រាស់​ខ្សែ​ប្រយុទ្ធ​កណ្ដាល​លេខ​៩​ទេ ​ក្នុង​ការ​រក​គ្រាប់​បាល់ ព្រោះ​ក្រុម​នេះ​មាន​វិធី​ច្រើន​ណាស់​ដើម្បី​លេង។

​ក្រុម​អេស្ប៉ាញ​បាន​យក​ឈ្នះ​លើ​ក្រុម​អ៊ុយក្រែន​ក្នុង​លទ្ធផល​ដល់​ទៅ​៤-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nation League ​។ ​សម្រាប់​ការ​ប្រកួត​ដែល​រក​បាន​នេះ​ដែរ ​នៅ​តង់​ក្រុម​អេស្ប៉ាញ​រក​បាន​២​ទៅ​ហើយ ដោយ Ramos ​ដែល​ជា​ខ្សែ​ការពារ មុន​ពេល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Fati ​១​គ្រាប់ ​និង Torres ​ថែម​បាន​១​គ្រាប់​ទៀត​ចុង​ម៉ោង។

​ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ​ទៅ លោក​ Luis Enrique ​បាន​អះអាង​ថា​ក្រុម​អេស្ប៉ាញ​ទំនង​ជា​មិន​ចាំ​បាច់​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​កណ្ដាល​លេខ​៩​នោះ​ទេ។ ​ក្រុម​មួយ​នេះ ​មាន​កីឡាករ​ច្រើន​និង​វិធី​សាស្ត្រ​ល្អ​ៗ​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់ ដោយ​មិន​ចាំ​បាច់​តែ​ពឹង​លើ​ខ្សែ​ប្រយុទ្ធ​ឡើយ៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី