OnePlus 8 Pro លក់តាមហាងពេលនេះ ធ្លាក់ថ្លៃជាង ២០០ដុល្លារ
- 2020-09-08 02:58:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OnePlus 8 Pro លក់តាមហាងពេលនេះ ធ្លាក់ថ្លៃជាង ២០០ដុល្លារ
ចន្លោះមិនឃើញ
ចាប់ផ្ដើមបង្ហាញវត្តមានលើទីផ្សារកម្ពុជា នៅក្នុងខែ មេសា OnePlus 8 និង OnePlus 8 Pro បានបន្តធ្លាក់ថ្លៃដាក់លក់នៅតាមហាង។
ទូរសព្ទដែលមាន RAM រហូតដល់ 12GB នេះ ចេញលក់មានតម្លៃ ៦៩៩ដុល្លារ ទំហំ ១២៨GB RAM8GB និងតម្លៃ ៧៩៩ដុល្លារ ទំហំ ២៥៦GB RAM12GB។ ចំណែក OnePlus 8 Pro មានតម្លៃ ៩៩៩ដុល្លារ សម្រាប់ទំហំ ២៥៦GB RAM12GB។
តាមប្រភពពីហាង គួង អុី សម្រាប់ OnePlus 8ទំហំ ១២៨GB ទំហំ RAM8GB តម្លៃខ្ទង់ ៥៣៩ដុល្លារ។ទំហំ ២៥៦GB ទំហំ RAM12GB តម្លៃខ្ទង់ ៥៨៩ដុល្លារ។ OnePlus 8 Proទំហំ ២៥៦GB ទំហំ RAM12GB តម្លៃខ្ទង់ ៧៨៩ដុល្លារ។
មានការធ្លាក់ចុះអស់ជាង ១០០ដុល្លារ បើធៀបទៅនិងពេលលក់ដំបូង ទាំងសម្រាប់ OnePlus 8 លើកលែងតែ OnePlus 8 Pro ទំហំ ២៥៦GB ដែលថយចុះតម្លៃជាង ២០០ដុល្លារ៕
ចុចអាន៖
បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។