ដឹងអត់ថា សួស វីហ្សា សម្រាល​កូនដំបូងនៅពេលណា?

  • 2020-09-09 03:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស មាស សួស វីហ្សា និង​ស្វាមី កាន់តែ​អន្ទះសា​ចង់​ឃើញ​មុខ​កូន​ស្រី​នៅ​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់ ក្រោយ​ពី​គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​សម្ភព​អះអាង​ថា កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ ហើយ​នឹង​កើត​នៅក្នុង​ខែ​តុលា ឆ្នាំ​២០២០។

លោក ថមមី ដែល​ជា​ស្វាមី​របស់ សួស វីហ្សា បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ស្រី​នោះ​ជា​ស្រេច​ថា "Jenny" ហើយ​លោកពោល​ថា៖"សំខាន់​មើល​មុខ​កូន​ស្រី​ប៉ាៗ​ម៉ាក់ៗ​ផង កូន​ស្រី​សម្លាញ់Jenny គេ​គេង​លក់​មុខ cute ណាស់ មើល​ថ្ពាល់​គេ​ឡើង​គួរ​ឲ្យ​ក្នាញ់​ណាស់។ ពេទ្យ​ថា មើល​យូរៗទៅ​អូន Jenny មាន​ថ្ពាល់​ខួច​សងខាង​កាត់​រក​ប៉ា​ទៀត"។

លោក ថមមី បាន​បញ្ចេញ​សារ​ដោយ​មាន​ភ្ជាប់​វីដេអូ និង​រូបថត​ពិនិត្យ​ផ្ទៃ​ភរិយាជា​ច្រើន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ Instagram កាល​ពី​ថ្ងៃ​ម្សិលមិញ។ ក្រោយ​ពី​លោក​ប្រាប់​គេឯង​ថា រូប​លោក​បាន​បំពេញ​ភារៈកិច្ចជា​ស្វាមី និង​ជា​ប៉ា​ល្អ​ដោយ​បាន​នាំ វីហ្សា ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​តាម​ការ​ណាត់​របស់​គ្រូ​ពេទ្យ​ហើយ លោក​ក៏​បាននាំភរិយាទៅហូបអាហារឆ្ងាញ់ៗដើម្បីសុខភាពម្ដាយ និងកូនក្នុងផ្ទៃ។ លោកក៏ឆ្លៀត​ សូម​ពាក្យ​ជូន​ពរ​ល្អៗ​ពី​ប្រិយមិត្ត​ដែរ។

តារា​ចម្រៀង សួស វីហ្សា និង​ស្វាមី​ឈ្មោះ ថមមី ដែល​ជា​តារា​ម៉ូដែល បាន​ចាប់​ដៃ​គ្នា​ចូល​រោងការ​តាម​ប្រពៃណី​ខ្មែរ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ ចាប់​តាំង​ពី​រៀបការ​រួច អ្នក​ទាំង​ពីរ​កាន់​តែ​មាន​ភាព​ផ្អែម​ល្ហែម រហូត​មាន​ដំណក់​ឈាម​រួម​គ្នា​ដែល​ជា​កូន​ស្រី​ដំបូង​របស់​ពួកគេ​នេះ​តែ​ម្ដង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ