ឆាក​ជីវិត​ខ្ពង់ខ្ពស់ ​តែ​គ្មាន​កូន​បន្ត​វេន​របស់តួ​​ស្ដេច​ល្បែង​ហុងកុង ចូវ យុនហ្វាត

  • 2020-09-10 03:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទោះ​បី​ជាល្បីឈ្មោះខ្លាំង​លើ​អាជីព​ជា​តារា​សម្ដែង តែ ចូវ យុនហ្វាត (Chow Yun Fat) នៅ​តែ​ក្រៀមក្រំ​ ដោយ​សារ​គ្មាន​កូន​សូម្បី​មួយ​គ្រាប់​ដើម្បី​បន្ត​វេន។ នេះគ្រាន់តែជាផ្នែកមួយ​នេះ​ជីវិត​របស់​​តួស្ដេចល្បែង​ដ៏ល្បី​រូបនេះប៉ុណ្ណោះ។ ចង់ដឹងច្បាស់ សូមតាមដានខាងក្រោម៖

អាជីព​នៅ​លើ​វិថី​សិល្បៈ

ខុស​ពី​តារា​សម្ដែង​វ័យ​ក្មេង​ដទៃ Chow Yun Fat មាន​ការ​ចាប់​ផ្ដើម​ក្នុង​វិស័យ​សិល្បៈ​ដោយ​មិន​សូវ​មាន​ការ​លំបាក។ ឈប់​រៀន​នៅ​អាយុ ១៧​ឆ្នាំ មុន​ពេល​ចុះ​កុងត្រា​ជាមួយ​ប៉ុស្តិ៍ TVB, Chow Yun Fat បាន​ឆ្លង​កាត់​ការងារ​មួយ​ចំនួន​ដូច​ជា​ចែក​សំបុត្រ យាម​សណ្ឋាគារ និង​បើ​តាក់ស៊ី​ជា​ដើម។ ដោយ​សារ​តែ​មាន​កម្ពស់​ខ្ពស់ (១,៨៥ម) និង​រូប​សម្បត្តិ​សង្ហា Yun Fat ឆាប់​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​កញ្ចក់​ទូរទស្សន៍។

ចូវ យុនហ្វាត ក្នុងរឿងស្ដេចល្បែង

ចាប់​ផ្ដើម​លេង​រឿង​តាំង​ពី​ឆ្នាំ ១៩៧៣ តែ​រហូត​ដល់​ឆ្នាំ ១៩៨០ ទើប​តារា​កើត​ឆ្នាំ ១៩៥៥​ ល្បី​ឈ្មោះ​ពេល​ចូល​សម្ដែង​ក្នុង​រឿង "The Bund” ឆ្នាំ​១៩៨០ និង "The Smiling, Proud Wanderer” ក្នុង​ឆ្នាំ ១៩៨៤។ មិន​ទាន់​អស់​ចិត្ត​ជាមួយ​នឹង​ជោគជ័យ​ខាង​វិស័យ​ទូរទស្សន៍ Chow ចាប់​ផ្ដើម​វាយលុក​ចូល​វិស័យ​ភាពយន្ត​ខ្នាត​ធំ។ នៅ​ទីនេះ លោក​ចាប់​ផ្ដើម​បន្ត​សាង​កេរ្តិ៍​ឈ្មោះ​ជាមួយ​កម្រង​រឿង "ស្ដេច​ល្បែង" វគ្គ​១​និង​វគ្គ​២។ ឆ្នាំ ១៩៨៥ លោក​ជាប់​ឈ្មោះ​ជា​តារា​សម្ដែង​ឆ្នើម​បំផុត​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ Golden Horse របស់​តៃវ៉ាន់។ គិត​ត្រឹម​ឆ្នាំ ២០០០ លោក​គឺ​ជា​តារា​សម្ដែង​ដែល​ទទួល​បាន​បេក្ខភាព​ច្រើន​ជាង​គេ​​សម្រាប់​ពាន​តារា​សម្ដែង​ឆ្នើម​បំផុត (១៣ដង)។

វាយ​លុក​ទីផ្សារ​ហូលីវូដ

មិន​បញ្ឈប់​ខ្លួន​ត្រឹម​ទីផ្សារ​ក្នុង​ស្រុក Chow Yun Fat ចាប់​ផ្ដើម​បោះ​ជើង​ចូល​ជើង​ចូល​វិស័យ​សិល្បៈ​ហូលីវូដ​ដោយ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​អន្តរជាតិ។ ដើម្បី​ធ្វើ​សុបិន​នេះ​ក្លាយ​ជា​ការពិត លោក​បាន​ចំណាយ​ពេល​២​ឆ្នាំ​ពេញ​ដើម្បី​សិក្សា​ភាសា​អង់គ្លេស។ មិន​មាន​សំណាង​ដូច​កាល​ចូល​សិល្បៈ​ហុងកុង​ដំបូង រហូត​ដល់​ឆ្នាំ ១៩៩៩ នៅ​ពេល​ដើរ​តួ​ស្ដេច Mongkut ក្នុង​ភាពយន្ត “Anna and the King” ទើប​លោក​ត្រូវ​បាន​គេ​ស្គាល់​ទូលំទូលាយ។ ជោគជ័យ​របស់​ភាពយន្ត​ខាង​លើ​បាន​ជួយ​ឲ្យ​តួ​រឿង “ស្ដេច​ល្បែង” បាន​ចូល​សម្ដែង​ក្នុង​ភាពយន្ត “Pirates of the Caribbean 3” ជាមួយ​តារា​សម្ដែង​ហូលីវូដ Johnny Depp។

ជោគជ័យ​ក្នុង​អាជីព តែបរាជ័យ​រឿង​កូន​ចៅ

ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​តារា​មិន​សម្បូរ​រឿង​អាស្រូវ Chow Yun Fat រៀប​មង្គល​ការ​ ២​ដង​នៅ​ក្នុង​ជីវិត​របស់​ខ្លួន។ យ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍​ទី​១​របស់​លោក​និង​តារា​សម្ដែង Candice Yu អូស​បន្លាយ​បាន​ត្រឹម​តែ​ ៩​ខែ​តែ​ប៉ុណ្ណោះ។ ៦​ឆ្នាំ​ក្រោយ​មក លោក​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូន​មហា​សេដ្ឋី​ជនជាតិ​សិង្ហបុរី Jasmine Tan។ រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា​ជាង​២០ ឆ្នាំ​តែ​អ្នក​ទាំង​២​នៅ​តែ​រក​កូន​មួយ​គ្រាប់​គ្មាន​បន្ទាប់​ពី​ប្រពន្ធ​របស់ Yun Fat រលូតកូន​កាល​ពី​ឆ្នាំ ១៩៩១។

ជា​មួយ​នឹង​ចំនួន​ទ្រព្យ​សម្បត្តិ​ឡើង​ដល់​រាប់​រយ​លាន​ដុល្លារ ប៉ុន្តែ​ដោយ​សារ​តែ​គ្មាន​អ្នក​បន្ត​វេន ប្ដី​របស់​សិល្បករ​ជើង​ចាស់​រូប​នេះ បាន​សម្រេច​ចិត្ត​ថា​នឹង​បរិច្ចាគ​ថវិកា ៩៩%​ដើម្បី​ធ្វើ​សប្បុរស​ធម៌​នៅ​ពេល​ខ្លួន​ស្លាប់​ទៅ៕

ចូវ យុនហ្វាត និងភរិយាបច្ចុប្បន្ន

ប្រែ​សម្រួល៖ សុវណ្ណផៃ