កំពូលបោកបាំង រស់ ហាន់វ៉ា ជាស្មាត់​មានប្រជាប្រិយភាពខ្លាំងជាងគេនៅ​លើ Facebook

  • 2020-09-11 03:32:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វិស័យ​កីឡាបាល់ទះ​ កេរ្តិ៍ឈ្មោះរបស់កីឡាករកំពូល​បោកបាំង រស់ ហាន់វ៉ា ពិត​ជា​មិនធម្មតា ខណៈមួយ​រយៈ​ចុងក្រោយ​នេះ ការប្រកួត​មិត្តភាព​របស់​គេ​ តាម​តារាង​នានាក្នុង​ស្រុក​ខ្មែរ កម្រចាញ់ណាស់ ដែលធ្វើឱ្យស្មាត់មានដើមកំណើត មកពីខេត្តតាកែវ ​ក្រសោបបានអ្នកគាំទ្រកាន់តែច្រើន។

នេះក្នុងពិភព​បាល់ទះ ចុះចំណែកលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកវិញ តើអតីត​កីឡាករក្លឹបបញ្ជាការដ្ឋានអង្គរក្ស ទទួលបានការគាំទ្រ និងស្រលាញ់​ច្រើន​ប៉ុណ្ណាដែរ?

មិនសំដៅ​ការ Live លើផេក ប៉ុន្តែ​គណនីហ្វេសប៊ុក រូបគេ​មាន​អ្នកទស្សនា​ច្រើនឡើងដល់ K (ពាន់នាក់) ពេល Live ជជែក​លេង​ម្ដងៗ ខណៈ​ស្មាត់ធំផ្សេងៗ ហាក់មិនសូវមានអ្នកទស្សនា ឬស្មាត់ខ្លះមានហ្វេសប៊ុកដែរ តែកម្រឃើញលេង​។

គណនី​ហ្វេសប៊ុក​របស់ស្មាត់ធំ គីឡូធ្ងន់លំដាប់ស្រុកខ្មែរ កើតនៅភូមិពង្រ ឃុំខ្វាវ​ ស្រុកទ្រាំង ខេត្តតាកែវ មក​ទល់នឹង​ពេល​នេះ មាន​អ្នក​ Follow ជាង​ ៨ ពាន់​នាក់ និង​មាន​ Friend ​រហូតជាង ៤ ពាន់នាក់៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី