បឺត សង្ឃឹម៖ ប៉ះ វ៉ាន់ វឿន ដណ្ដើមប្រាក់លាន សន្លប់ ឬមិនសន្លប់អត់ហ៊ាននិយាយមុនទេ
- 2020-09-11 07:58:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឺត សង្ឃឹម៖ ប៉ះ វ៉ាន់ វឿន ដណ្ដើមប្រាក់លាន សន្លប់ ឬមិនសន្លប់អត់ហ៊ាននិយាយមុនទេ
ចន្លោះមិនឃើញ
កីឡាករ បឺត សង្ឃឹម ថាប៉ះគ្នាជាថ្មីដណ្ដើមប្រាក់លានជាមួយ វ៉ាន់ វឿន ស្អែកនេះមិនហ៊ាននិយាយថា សន្លប់ ឬមិនសន្លប់នោះទេទោះ២ប្រកួតចុងក្រោយឈ្នះសន្លប់បែបនោះក្ដី។
អ្នកលេងគុនខ្មែរ បឺត សង្ឃឹម បានឲ្យដឹងថា បើនិយាយពីការហ្វឹកហាត់ត្រៀមប៉ះ វ៉ាន់ វឿន នេះវិញគឺហាត់ធម្មតាដូចរាល់ដង មួយវិញទៀតបានជាប់លាប់រហូតមកហើយ ព្រោះប្រកួត២សប្ដាហ៍ជាប់ៗគ្នាទៅហើយ។
កូនសិស្សលោក បឺត សំខាន់ រូបនេះដាក់ក្ដីសង្ឃឹមត្រឹម ៥០/៥០។ ចំពោះបច្ចេកទេសប្រកួតនោះគឺផ្លាស់ប្ដូរតាមជាក់ស្ដែង តាមដៃគូផងដែរ។ ទាក់ទងទៅហ្នឹងការប្រកួតមានអ្នកសន្លប់ ឬអត់នោះ បឺត សង្ឃឹម មិនហ៊ាននិយាយទុកមុនទេយ៉ាងណាដឹងតែឡើងទៅវ៉ៃឲ្យអស់ពីសមត្ថភាព ករណីមានឱកាសវ៉ៃសន្លប់បានគឺវ៉ៃហើយ។
រំលឹកដែរថា ជំនួបសងសឹក និងដណ្ដើមប្រាក់លានរវាង វ៉ាន់ វឿន និង បឺត សង្ឃឹម នេះធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅលើសង្វៀន CNC ចាប់ពីម៉ោង ៦ល្ងាចតទៅ។ វ៉ាន់ វឿន ២ប្រកួត ប៉ះ បឺត សង្ឃឹម កន្លងទៅនេះគឺសន្លប់ទាំងពីរដង។ រីឯ បឺត សង្ឃឹម ក៏ធ្លាប់បាត់បង់ខ្សែក្រវាត់ដោយសារ វ៉ាន់ វឿន ដែរកន្លងទៅនេះដូច្នេះប៉ះជាថ្មីនេះច្បាស់ជាកក្រើក៕