មកស្គាល់រសជាតិជីវិតប៉ុន្មានថ្ងៃនៅ «កោះសង្សារ» ឋានសួគ៌ក្រោមមេឃគ្រប់គ្នាប៉ងប្រាថ្នា ឥលូវមានតម្លៃពិសេសជូន
- 2020-09-12 01:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់រសជាតិជីវិតប៉ុន្មានថ្ងៃនៅ «កោះសង្សារ» ឋានសួគ៌ក្រោមមេឃគ្រប់គ្នាប៉ងប្រាថ្នា ឥលូវមានតម្លៃពិសេសជូន
ចន្លោះមិនឃើញ
«កោះសង្សារ» ស្ថិតនៅប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលអ្នកត្រូវធ្វើដំណើរតាមទូក (Speed boat) ប្រមាណ 40 ទៅ 45 នាទី និងមានចំងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។ កោះសង្សារត្រូវបានគេប្រសិទ្ធនាមថាជា ឋានសួគ៌ក្រោមមេឃ ដែលមនុស្សគ្រប់គ្នាគួរតែទៅកម្សាន្តឲ្យបានម្តងក្នុងមួយឆាកជីវិត ។
អ្វីដែលកាន់តែពិសេសអស្ចារ្យនោះ មិនមែនល្បីតែក្នុងស្រុកទេ សូម្បីតែជនបរទេសនៅជុំវិញពិភពលោកក៏ប្រាថា្នចង់ទៅស្គាល់រសជាតិជីវិតដ៏ផ្អែមល្ហែមនៅលើកោះសង្សារនេះដែរ។ តោះ! ឥលូវយើងមកមើលថាតើមានអ្វីពិសេសខ្លះនៅកោះសង្សារ ៖
១. កន្លែងដ៏សែនរូម៉ែនទិចបំផុត ៖ កោះសង្សារ គឺជាឈ្មោះដែលរួមបញ្ចូលគ្នារវាង កោះបង និង កោះអូន។ «កោះបង» ត្រូវបានប្រើប្រាស់ជាកន្លែងឡើងភ្នំមើលធម្មជាតិ សម្រាប់លោកអ្នកដែលចូលចិត្តផ្សងព្រេង ក្នុងព្រៃដ៏ក្រាស់ ជាមួយនឹងរុក្ខជាតិធំៗ។ ចំណែកឯ «កោះអូន» គឺជាទីតាំងមូលដ្ឋានសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ភ្ញៀវដូចជា ការស្នាក់នៅ ការទទួលទានអាហារ ការហាត់កីឡា ធ្វើយូហ្គា ជាដើម។
២. កន្លែងមើលថ្ងៃរះ និងថ្ងៃលិច ដ៏ស្អាតបំផុត៖ ភោជនីយដ្ឋានលើទឹក(Vista Overwater Restaurant) ត្រូវបានរៀបចំឡើងយ៉ាងពិសេសបំផុត ហើយទីនោះក៏ជាទីតាំងអំណោយផលបំផុតសម្រាប់គយគន់សម្រស់ថ្ងៃរះ និងថ្ងៃលិចផងដែរ។
៣. កន្លែងមើលផ្កាថ្ម និង ត្រីដ៏ស្រស់ស្អាត ៖ ដែនសមុទ្រជុំវិញកោះ ២0០ម៉ែត្រ ត្រូវបានអភិរក្សយ៉ាងខ្ចប់ខ្ជួន ដោយ ក្រុមអភិរក្សរបស់យើង និងការចូលរួមជ្រោមជ្រែងពីរាជរដ្ឋាភិបាល។ ផ្កាថ្មទាំងអស់ត្រូវបានរក្សាក្នុងទ្រង់ទ្រាយដើម ភ្ញៀវដែលចុះទៅមើលផ្កាថ្ម និងសត្វសមុទ្រទាំងអស់មិនអាចទម្លាក់ ឬយកអ្វីចេញពីទឹកសមុទ្របានឡើយ។
៤. រចនាឡើងជាមួយវត្ថុធាតុដើមធម្មជាតិ និងកែច្នៃឡើងវិញ ៖ រមណីយដ្ឋានទាំងមូលត្រូវបានសាងសង់ដោយវត្ថុធាតុដើមធម្មជាតិ និងកែច្នៃឡើងវិញ។ វីឡាសម្រាប់ស្នាក់នៅទាំងអស់មានចំនួន ២៤ ហើយចែកចេញជា ៣ប្រភេទវីឡាដែល មានទីតាំងខុសៗ គ្នាដូចជា វីឡាលើភ្នំ, វីឡា(លើគោក) មើលទេសភាពសមុទ្រ និងវីឡាលើទឹក ដែលសុទ្ធសឹងតែមានទេសភាពស្រស់ត្រកាលប្លែកៗគ្នា។
៥. ទេសភាពធម្មជាតិដ៏សែនមនោរម្យ ឆ្នេរខ្សាច់សក្បុស ៖ ជាកន្លែងដ៏ស្ងប់ស្ងាត់ និងពោរពេញទៅដោយសម្រស់ធម្មជាតិត្រជាក់ចិត្ត គួបផ្សំនឹងសម្លេងទឹករលកពីរោះរណ្តំ។ លើសពីនេះទៅទៀត សម្រាប់លោកអ្នកដែលចូលចិត្តហែលទឹក ធានាថា ជក់ចិត្តដិតអារម្មណ៍ជាមួយឆ្នេរខ្សាច់ដ៏ស្រស់ត្រកាល ដែលត្រូវបានថែរក្សាដោយយកចិត្តទុកដាក់ និងប្រកបដោយអនាម័យខ្ពស់។
៦. ល្វែងម៉ោង៖ សម្រាប់ល្វែងម៉ោងត្រូវបានកំណត់ឲ្យដើរខុសគ្នាចំនួន ១ម៉ោង។ ឧទាហរណ៍៖ នៅដីគោកម៉ោង ៦ព្រឹក នៅកោះសង្សារគឺម៉ោង ៧ព្រឹក។
៧. ផ្តល់ជូនអាហារលំដាប់ផ្កាយ ៥ ដ៏ឆ្ងាញ់ជក់ចិត្តបំផុត ៖ ម្ហូបអាហារសម្រាប់ភ្ញៀវមានជាច្រើនមុខ យ៉ាងសម្បូរបែប មិនថាជាម្ហូបបែប អឺរ៉ុប ចិន ខ្មែរ ឬ ថៃឡើយ ។ រាល់ម្ហូបទាំងអស់ ត្រូវបានចម្អិនដោយយកចិត្តទុកដាក់ ពីចុងភៅល្បីលំដាប់ផ្កាយ។
៨. ធានាផ្តល់ជូនបរិយាកាសរូម៉ែនទិចសូម្បីពេលញុំាអាហារ ៖ ជារឿយៗទីតាំងសម្រាប់ទទួលទានអាហារពេលល្ងាចរបស់ភ្ញៀវត្រូវបានផ្លាស់ប្ដូរពីទីតាំងមួយទៅទីតាំងមួយទៀតនៅលើកោះ ដែលបានរៀបចំដោយផ្ទាល់ពី កោះសង្សារ តែម្ដង។ ការធ្វើបែបនេះក្នុងគោលបំណងឲ្យភ្ញៀវទាំងអស់ទទួលបានអារម្មណ៍ប្លែកក្នុងការទទួលទាន។
/5f5b47b55e011_1599817620.jpg)
ទៅកម្សាន្តក្នុងរដូវកាលកូវីដនេះ អ្នកមិនបាច់បារម្ភឡើយ ព្រោះមុនធ្វើដំណើរទៅកាន់កោះ អ្នកដំណើរទាំងអស់តម្រូវឲ្យស្ទង់សីតុណ្ហភាព ពិនិត្យរកអាការៈផ្តាសាយ បាញ់អាកុលឬជែលសម្អាតដៃ កាបូប វ៉ាលី និងស្បែកជើង មុនពេលឡើងជិះនាវា។
មិនតែប៉ុណ្ណោះ បុគ្គលិកនៅលើកោះទទួលបានការហ្វឹកហ្វឺនជាពិសេស ក្នុងការអនុវត្តន៍វិធានការការពារ ដែលបានអំពាវនាវពីក្រសួងសុខាភិបាល និងបានធ្វើការពិនិត្យសុខភាព ពាក់របាំងមុខ ម៉ាស់ និងលាងសម្អាតដៃ មុនពេលបំរើនូវរាល់សេវាកម្មផ្សេងៗ។ រមណីយដ្ឋានដ៏ស្រស់បវរនេះត្រូវបានសម្អាតជាប្រចាំ ហើយថែមទាំងមានទឹកលាងដៃ និងម៉ាស់ នៅក្នុងបន្ទប់នីមួយៗសម្រាប់អ្នកដំណើរផងដែរ។
/5f5b47b5a3ac9_1599817620.jpg)
ប្រសិនបើលោកអ្នក ប្រាថ្នាចង់ទៅលេង កោះសង្សារ ជាយូរមកហើយនោះ ឥលូវនេះ ជាឱកាសល្អបំផុត ដោយ Resort បាននឹងកំពុងផ្តល់ជូនតម្លៃពិសេស គឺចាប់ពី 520ដុល្លារ ឡើងទៅ ដោយរួមបញ្ចូលដូចជា ៖
បន្ទប់ស្នាក់នៅសម្រាប់ ២នាក់ និងអាហារពេលព្រឹក
ថែមជូន តែ កាហ្វេ និងទឹកសុទ្ធ
ទូកសម្រាប់ទទួលភ្ញៀវពីកំពង់ផែមកកោះ និងពីកោះមកកំពង់ផែ
ផ្តល់ជូនឧបករណ៍សម្រាប់មុជទឹកមើលផ្កាថ្ម ក្នុងអំឡុងពេលស្នាក់នៅ
បន្ថែមជូនការបញ្ចុះតម្លៃ 20% ទៅលើម្ហូបអាហារ និងភេសជ្ជ
ការស្នាក់នៅដោយឥតគិតថ្លៃសម្រាប់ ក្មេងអាយុក្រោម ៥ឆ្នាំ ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់៖
លេខទូរស័ព្ទ ៖ 023 989 012 / 092 609 488
អ៉ីមែល: reservations@songsaa.com
វិបសាយ ៖ www.songsaa.com ៕