ក្រសួង​អប់រំ​ព្រមាន​ផ្អាក​សកម្មភាព​ទីលាន​បាល់ទះ ក្រោយ​ឃើញ​មាន​មនុស្ស​ឈូឆរ

  • 2020-09-11 14:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមាន​ផ្អាក​សកម្មភាព​ទីលាន​កីឡា ជា​ពិសេស​ទីលាន​បាល់ទះ ក្រោយ​សង្កេត​ឃើញ​មាន​ទស្សនិកជន​ចូល​រួម​យ៉ាង​ច្រើន​កុះករ​នៅ​ប្រកួត​មិត្តភាព​ក្រៅ​ផ្លូវការ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្នុង​លិខិត​របស់​ក្រសួង​ ដែល​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្ដម​រដ្ឋលេខាធិការ ស សុខា ជំនួស​ឲ្យ​ឯកឧត្ដម​រដ្ឋមន្ត្រី ផ្ញើ​ទៅ​កាន់​អភិបាល​រាជធានី​ ខេត្ត​ទាំង​អស់​បាន​ឲ្យ​ដឹង​ថា ក្រសួង​សង្កេត​ឃើញ​កន្លែង​លេង​កីឡា​ជា​ពិសេស​ទីលាន​បាល់ទះ​តាម​តំបន់​ខ្លះ មិន​គោរព​តាម​ការ​ណែនាំ​របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩​អន្តរ​ក្រសួង និង​ក្រសួង​អប់​រំ​ឡើយ ដោយ​បើក​ឲ្យ​ទស្សនិកជន​ចូល​មើល​យ៉ាង​កុះករ ដែល​បង្ក​គ្រោះថ្នាក់​ខ្ពស់​ក្នុង​ការ​ចម្លង​ជំងឺ​កូវីដ-១៩​រលក​ទី២។

នៅ​ចំពោះ​មុខ​បញ្ហា​នេះ​ដែរ ក្រសួង​បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត-រាជធានី​ទាំង​អស់​ត្រួតពិនិត្យ​ឡើង​វិញ​ ហើយ​ធ្វើការ​ណែនាំ ព្រម​ទាំង​ផ្អាក​សកម្មភាព​ចំពោះ​កន្លែង​ដែល​មិន​គោរព​តាម​គោលការណ៍​ណែនាំ​សុខភាព៕

ខាង​ក្រោម​នេះ​ជា​លិខិត​ផ្លូវការ​របស់​ក្រសួង​៖

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី