អាយុ​មិនទាន់​ ២០ ឆ្នាំផង​​ ម៉េង​ហួង កំពុងធ្វើ​ឲ្យ​កក្រើក​ពិភព​បាល់ទះ​ស្រុក​ខ្មែរ

  • 2020-09-14 04:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាត់​កំពុង​ឡើង​កូដ ធី ម៉េង​ហួង ជា​យុវជន​របស់​ក្រសួង​មហាផ្ទៃ ​ដែល​​​មាន​អាយុ​ត្រឹម ១៩ ឆ្នាំ​កម្ពស់ ១, ៨៥ ម៉ែត្រ​បច្ចុប្បន្ន​​កំពុង​សាង​​យកកេរ្ដ៏ឈ្មោះ​ក្នុង​ពិភព​បាល់​ទះ​កម្ពុជា។

ធី ម៉េង​ហួង (រូបថត៖ ផ្ដល់ឲ្យ)

​​យុវជន​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា វ៉ៃ​ល្អ​មិន​ចាញ់​​ស្មាត់​ធំ​ៗ​មួយ​ចំនួន​របស់​កម្ពុជា ដូច​ជា​ឌូក ឬ​ សុវណ្ណនាថ​ ប៉ុន្មាន​ឡើយ ​សន្ទុះ​នៃ​ការ​វ៉ៃ​ចេញ​របស់​គេ​ ធ្ងន់​ៗ ​និង​ច្បាស់។ ​​ប្រិយមិត្ត​ប្រហែល​ជា​មិន​ទាន់​ដឹង​ច្បាស់​ពី​ប្រវត្តិ​របស់​យុវជន​ខាងលើ​ ថ្ងៃ​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន​៖

​​ធី ម៉េងហួង កើត​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ២០០១ ជា​យុវជន​មក​ពី​ខេត្ត​កណ្ដាល គេ​បាន​ចូល​ហាត់​​ជាមួយ​ក្រសួង​មហាផ្ទៃ​នា​ឆ្នាំ​២០១៧ ហើយ​បាន​ជាប់​ជម្រើស​ជាតិ ឆ្នាំ​២០១៩ ចេញ​ទៅ​វ៉ៃ​ស៊ីហ្គេម​ជាមួយ ជុក សោភា (​ ឌូក ​ ) ​ក្នុង​កម្មវិធី​​បាល់​ទះ​ឆ្នេរខ្សាច់​ឆ្នាំ​២០១៩ ​នៅ​ហ្វីលីពីន​។

គេ​​មាន​បង​ប្អូន​ចំនួន ៤ នាក់​ជា​កូន​ទី​ ៣ ក្នុង​​គ្រួសារ​មាន​ឪពុក​ឈ្មោះ វ៉ាន់ ធី ​និង​ម្ដាយ​ឈ្មោះ ទ្រី មុយហ្គេច រូប​គេ​ចូល​លេង​បាល់ទះ​នេះ​​ដោយសារ​ការ​ស្រលាញ់​៕ ​​​​​​​​​

- ទស្សនា​ការ​ប្រកួត​របស់ ម៉េងហួង កន្លងមក៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី