ជួយ​គ្នា​ក្នុង​គ្រា​លំបាក៖​ លោក​គ្រូ​ ឈិន​ ក្វាន់ចៃ​ មាន​សប្បុរស​ជន​ជួយ​ខ្លះៗ​ហើយ​

  • 2020-09-14 04:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ពី​ការ​ឈឺ​ធ្ងន់​ និង​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​មិន​សូវ​មាន​ថវិការ​ លោក​ ឈិន​ ក្វាន់ចៃ​ ដែល​ជា​គ្រូ​បង្វឹក​កីឡាករ​ រឿង​ សោភ័ណ្ឌ​ នា​ពេល​ថ្មីៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេបុក​ផ្សេងៗ​ឥលូវ​នេះ​មាន​សប្បុរស​ជន​បាន​ជួយជាថវិកា​ខ្លះៗ​ហើយ។​

លោក ឈិន ក្វាន់ចៃ ទទួលថវិកា

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ផ្លូវការ​របស់​សហភាព​កីឡា​នគរបាល​ជាតិ​ នៃ​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ​ បាន​ផ្ដល់​ថវិកា​ចំនួន​ ១ ១១០​ ០០០​រៀល​ ដែល​បាន​មក​ពី​ការ​ថ្នាក់​ដឹកនាំ​ សមាជិក​នានា​ជូន​ទៅ​លោក​ ឈិន​ ក្វាន់ចៃ​ កាល​ពី​ថ្ងៃ​ទី១៣​ ខែ​កញ្ញា​ ២០២០​ ម្សិលមិញ​នេះ។​ បន្ថែម​ពី​នេះ​ឯកឧត្ដម​ ជា​ ប៊ុនហេង​ ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ក៏​បាន​ជួយ​ដល់​លោក​ ឈិន​ ក្វាន់ចៃ​ ចំនួន​ ៤០​ម៉ឺន​រៀល​ផង​ដែរ។​

លោក ឈិន ក្វាន់ចៃ ទទួលថវិកា

រំលឹក​ដែរ​ថា​ លោក​ ឈិន​ ក្វាន់ចៃ​ ជា​គ្រូ​បង្វឹក​របស់​កីឡាករ​ រឿង​ សោភ័ណ្ឌ​ នៃ​ក្លឹប​ប្រដាល់​ម្ដុដរាជសីហ។​ លោក​ ឈិន​ ក្វាន់ចៃ​ រយៈពេល​ ២-៣ ថ្ងៃនេះ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ត្រូវ​សម្រាក​នៅ​ពេទ្យ​ខ្មែរ​សូវៀត​ហើយ​ឥលូវ​នេះ​កំពុង​មាន​ការ​ខ្វះខាត​ថវិកា​ក្នុង​ការ​ព្យាបាល​ផង​ដែរ​។ ដូច្នេះ​បើ​ប្រិយមិត្ត​អ្នក​គាំទ្រ​គុន​ខ្មែរ​ចង់​ជួយ​ឧបត្ថម្ភ​អាច​ទំនាក់ទំនង​ទៅ​កីឡាករ​ រឿង​ សោភ័ណ្ឌ​ តាម​ហ្វេសបុក​ Sophorn Roeung ឬ​ទំនាក់ទំនង​ទៅ​លោក​ គង់​ ចាន់ធីណា​ 012 715 415 ម្ចាស់​ក្លឹប​ម្ដុដរាជសីហ​ផ្ទាល់ ៕​

លោក ឈិន ក្វាន់ចៃ និង​ រឿង​​ សោភ័ណ្ឌ

អត្ថបទ៖ នួន ស៊ីណា​