Update: ព្រះសង្ឃ​ អាពាធច្រើនថ្ងៃ នៅខេត្តបាត់ដំបង​ គឺសង្ស័យជំងឺផ្តាសាយធំ​

  • 2020-09-14 06:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាល​ បានទទួលរបាយការណ៌​ថា​ មានហេតុការណ៌ករណីសង្ស័យគ្រុនផ្តាសាយធំ​ បានកើតឡើងចំពោះក្រុមព្រះសង្ឍចំនួន​ ៤៦អង្គ ដែលគង់នៅវត្ត​ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ​ ហើយមានព្រះអាការ:រោគដូចជា ក្តៅខ្លួន​ លើសពី៣៧,៥​អង្សារសេ​ ក្អក​ និងហៀរសំបោរ។ ហេតុការណ៌នេះ​ បានកើតមានឡើងចំនួន​ ៥-៦ថ្ងៃមកហើយ​ ដែលមានព្រះសង្ឍប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលើ​ បានជាសះស្បើយ​ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។

ព្រះសង្ឍដែលនៅមានរោគសញ្ញាសង្ស័យ​ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង​ បានយកវត្ថុសំណាកព្រះសង្ឍចំនួន​ ២១អង្គនាក់​ ផ្ញើទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០​ រួចហើយដែរ​ កំពុងតែរងចាំលទ្ធផល​ ហើយមន្ទីរសុខាភិបាលខេត្តបាត់ដំបង​ ក៏បានធ្វើការអប់រំណែនាំព្រះសង្ឍ​ លោកតាអាចារ្យវត្ត​ និងគណគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះ​ រួចហើយដែរ។ បច្ចុប្បន្ននេះ​ ស្ថានភាពសុខភាពព្រះសង្ឍដែលឈឺនោះ​ មានការវិវត្តទៅរកភាពល្អប្រសើហើយ​ ដោយការសន្និដ្ឋានបថមពីក្រុមគ្រូពេទ្យ​ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ។

ដោយសារមានការសង្កេតកន្លងមកនេះ​ ឃើញថានៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌ​ និងបុណ្យភ្ជុំបិណ្ឌនេះ​ ក្នុងនាមក្រសួងសុខាភិបាល​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ សូមធ្វើការអំពាវនាវក្រើនរំលឹកសារជាថ្មី​ ដល់បងប្អូនប្រជាលរដ្ឋទាំងអស់​ ជាពិសេស​ លោកតាអាចារ្យ លោកតា-យាយជី​ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ​ និងគណ:កម្មការគ្រប់គ្រងទីវត្តអារ៉ាមនៅទូទាំងប្រទេស​ ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់​ ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន​ពីការចម្លងវីរុសកូវីដ-១៩​ ការចម្លងគរុនផ្តាសាយធំ​ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត​ ដោយអនុវត្តវិធានការការសាមញ្ញៗដូចតទៅ៖

  • ១.​ រក្សាអនាម័យដៃស្អាតជានិច្ច​ ដោយលាងសម្អាតដៃញឹកញាប់​ និងកុំយកដៃដែល​មិនទាន់បានលាងសម្អាត​ ទៅប៉ះផ្ទៃមុខ​ មាត់​ ឫច្រមុះ​ និងត្រូវឆាន់​ ឫពិសារទឹក​ក្តៅដាំពុះ​ និងចង្ហាន់​ ឫម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ​

  • ២.​ ពាក់ម៉ាស់​ ក្នុងករណីចាំបាច់​ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់​ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម​ ជួបជុំពុទ្ធបរិស័ទ​ ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ​ (ការប្រគេនចង្ហាន់​ និងទេយ្យវត្ថុ​ ត្រូវធ្វើក្នុងក្រុមតូចៗ​ ទៅតាមក្រុមគ្រួសារនិមួយៗ) និងពេលសម្តែងព្រះធ៌ម​

  • ៣.​ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់​ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡេីងទៅ

  • ៤.​ ជាពិសេសព្រះសង្ឍ​ ឫបុគ្គលដែលឈឺ​ មានរោគសញ្ញាផ្តាសាយ​ ឫមិនស្រួលខ្លួន ត្រូវសម្រាក​ និងនៅដាច់ដោយឡែក​ ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់​ ឫទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម​ ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់​

  • ៥.​ ត្រូវចៀសវាងការពុលចំណីអាហារ​ ការពុលស្រាសដោយប្រេីប្រាស់សាធារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេស​ ចៀសវាងគ្រោះថ្នាក់ចរាចរ​ និងចៀសវាងការសេពគ្រឿងញៀន។

ប្រភព៖ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​