ឃើញ​​វីដេអូ​ខ្លី​យ៉ាង​កម្រ ទើប​ដឹង​ពី​ជីវិត​ខ្លះ​ៗ​របស់ Vannda ​កាល​នៅ​ជា​យុវជន​រស់​នៅ​ខេត្ត​ព្រះសីហនុ

  • 2020-09-15 04:02:01
  • ចំនួនមតិ 52 | ចំនួនចែករំលែក 423

ចន្លោះមិនឃើញ

វីដេអូ​ខ្លី និង​យ៉ាង​កម្រ​មួយ​បាន​លាត​ត្រដាង​ពី​ជីវភាព​របស់​តារា​ចម្រៀង​រ៉េប​ដ៏​ពេញ​និយម Vannda កាល​ពី​រូប​គេ​នៅ​ជា​យុវជន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ វេលា​ដែល​រូប​គេ​ពុំ​មាន​អាជីព​អ្វី​ពិត​ប្រាកដ​សោះ ក្រៅ​ពី​ជួយ​កិច្ច​ការងារ​ខ្លះ​របស់​ឪពុក​ម្ដាយ។

នេះ​ជា​វីដេអូ​ប្រវត្តិ​ខ្លី​របស់​ម្ចាស់​បទ "Move On” ដ៏​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​ក្នុង​ចង្កោម​យុវវ័យ ដែល​ស្ថិត​ក្នុង​យុទ្ធនាការ​មួយ​ហៅ​ថា “BrewedOverNights” ទើប​នឹង​ចេញ​ផ្លូវ​ការ​នៅ​លើ​បណ្ដាញ​សង្គម​ថ្ងៃ​នេះ​ប៉ុណ្ណោះ។ នេះ គឺ​ជា​សារ​ខ្លី​បញ្ជាក់​ថា ដើម្បី​ជោគជ័យ​លើ​អ្វី​មួយ គឺ​មែន​ជា​រឿង​ដែល​កើត​ឡើង​ក្នុង​ពេល​១​យប់​នោះ​ទេ ប៉ុន្តែ​វា​ត្រូវ​ការ​ពេល​វែង​ឆ្ងាយ និង​ការ​ជម្នះ​ឧបសគ្គ​ច្រើន​ណាស់ ដូច​គ្នា​នឹង​ដំណើរ​ជីវិត​របស់ Vannda ហើយ​រឹត​តែ​ដូច Budweiser ដែលជាអធិរាជនៃស្រាបៀ  (King Of Beers) ដែលបានចំណាយពេលផលិតយូរ ដើម្បីរសជាតិកាន់តែស្រទន់។

ដូច្នេះ​ហើយ ទើប​វីដេអូ​ខាង​លើ​កើត​ឡើង ដើម្បី​លើក​ទឹក​ចិត្ត​ចំពោះ​ការ​តស៊ូ​របស់​យុវជន​ទាំង​ឡាយ​ បន្តសម្រេចក្តីសុបិនរបស់ខ្លួង ហើយចាប់យកគ្រប់ឱកាស និងបញ្ចេញអធិរាជនៅក្នុងខ្លួន (#BeAKing) ដោយការគាំទ្រពី Budweiser ។

តាម​រយៈ​វីដេអូ​ខ្លី​នេះ Vannda កាល​នៅ​ខេត្ត​ព្រះសីហនុ គឺ​ជា​កូន​ប្រុស​ក្នុង​គ្រួសារ​អ្នក​រកស៊ី​​តូចតាច​ម្នាក់​ប៉ុណ្ណោះ។ រាល់​ថ្ងៃ​ក្រៅ​ពី​ជួយ​កិច្ច​ការងារ​ស្រាល​ៗ​របស់​ឪពុក​ម្ដាយ ដូច​ជា​កោសដូង ជញ្ជូន​ឥវ៉ាន់ បែក​ញើស​ធំ​ក្លិន​ខ្លួន​មិន​ល្អ រូប​គេ​មិន​មាន​ធ្វើ​អ្វី​ឡើយ។

ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ដែល​លំបាក​នេះ អ្វី​មួយ​ក៏​លេច​ឡើង​ត្រដែត​នៅ​ក្នុង​គំនិត​របស់​គេ នោះ​គឺ "តន្ត្រី"។ តាម​ពិត "តន្ត្រី" គឺ​ជា​អ្វី​មួយ​ដែល​មាន​រួច​ស្រេច​នៅ​ក្នុង​ខ្លួន​របស់​យុវជន​មាន​ល្អិត តែ​សំឡេង​ធំ ចិត្ត​ក៏​ធំ​រូប​នេះ​តាំង​ពី​កុមារភាព​ ប៉ុន្តែ​នោះ​ប្រៀប​ដូច​ជា​អ្វី​មួយ​ដែល​ដេក​លក់​រង់ចាំ​ថ្ងៃ​ភ្ញាក់។ រហូត​ដល់​វេលា​មួយ វា(តន្ត្រី)ក៏​ភ្ញាក់​ឡើង​ពិត​មែន ហើយ​ជា​ពេល​ដែល​យុវជន​រូប​នេះ​ដឹង​ថា នេះ​ហើយ គឺ​ជា​រូប​គេ​ពិត​ប្រាកដ។

Vannda បញ្ជាក់​ថា "តន្ត្រី" បាន​បង្កើត​ក្ដី​សង្ឃឹម សុបិន​ដ៏​វែង​ឆ្ងាយ វា​បាន​នាំ​រូប​គេ​ឲ្យ​មក​​ផ្សងព្រេង​នៅ​ទីក្រុង​យ៉ាង​ល្ហល្ហេវ ហើយ​ចុង​ក្រោយ "តន្ត្រី" នេះ វា​ក៏​បាន​ផ្ដល់​អ្វី​ៗ​ទាំង​អស់​មក​ឲ្យ​រូប​គេ​នា​ពេល​បច្ចុប្បន្ន គឺ Vannada តារា​ចម្រៀង​រ៉េប​ដ៏​ល្បី​របស់​កម្ពុជា ដែល​មាន​ការ​ទទួល​ស្គាល់​ទាំង​នៅ​ក្នុង​ស្រុក និង​អន្តរជាតិ។ រាល់​បទ​ចម្រៀង​របស់​លោក ពិសេស​បទ​ក្នុង​អាល់ប៊ុម "Skull” ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត។

បទ​របស់​លោក ត្រូវ​បាន Youtuber ក្នុង​ស្រុក និង​បរទេស​មាន​ទាំង​អាស៊ី អាមេរិក និង​អឺរ៉ុប​យក​ទៅ​ធ្វើ Reaction ជា​ច្រើន ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​គេ កាន់​តែ​លេចធ្លោ​ឡើង។ "ខ្ញុំ​មិន​ដែល​គិត​ទាល់​តែ​សោះ​ថា តន្ត្រី​វា​អាច​ជូន​ដំណើរ​ខ្ញុំ​ឲ្យ​មក​ដល់​ចំណុច​នេះ" Vannda ថ្លែង។

និយាយ​ពី​ស្រាបៀ Budweiser ដែល​ឧបត្ថម្ភ​បង្កើត​វីដេអូ​ខ្លី​របស់​តារា​ចម្រៀង​ម្ដង ស្រាបៀ​នេះ​ត្រូវ​បាន​ផលិត​ដំបូង​ក្នុង​ឆ្នាំ 1876 នៅ​សហរដ្ឋ​អាមេរិក ហើយ​ផលិត​តាម​ស្តង់ដារ យក​ចិត្ត​ទុក​ដាក់ លើ​គុណភាព​ខ្ពស់​យ៉ាង​អស្ចារ្យ​បំផុត។ ហើយ​ជា​ស្រាបៀ​ដើម​របស់​សហរដ្ឋ​អាមេរិក។ បច្ចុប្បន្ន​នេះ វា​បាន​ក្លាយ​ជា​ស្រាបៀ​ល្បី​លំដាប់​ទី1 ពិភព​លោក ដោយ​មាន​អ្នក​និយម​ទទួល​ទាន​ក្នុង​បណ្ដា​ប្រទេស​ទាំង 85 ៕

អត្ថបទ៖ ទារិកា