មនោរម្យ​ណាស់ ទិដ្ឋភាព​គ្រួសារតារាល្បី​ៗ នាំ​គ្នា​ទាំង​គ្រួសារទៅ​វត្ត​កាន់​បិណ្ឌរដូវ​បុណ្យ​ភ្ជុំ

  • 2020-09-14 08:08:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២០ នេះ គេ​សង្កេត​ឃើញ​មាន​សិល្បករ-សិល្ប​ការិនី​ខ្មែរ ព្រមទាំង​ក្រុម​គ្រួសារ បាន​នាំ​យក​ចង្ហាន់ និង​ទេយ្យវត្ថុ​ទៅ​ប្រគេន​ព្រះសង្ឃ​ជា​ច្រើន​តាមវត្ដនានាជាមួយ​គ្នា។

ថ្ងៃ​នេះ ​Sabay សូម​នាំអារម្មណ៍ប្រិយមិត្ដមក​ចាប់​អារម្មណ៍ លើ​ការ​ស្លៀកពាក់​របស់​គ្រួសារ​តារា​ខ្មែរ​២​ដួង​ដែល​បណ្ដើរ​ស្វាមី និង​កូន​ដ៏រពឹសរបស់ខ្លួនទៅ​វត្ត​ ជាមួយ​នឹង​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​យ៉ាង​ប្រណីត​ទាំង​អស់​គ្នា។

កាល​ពី​បិណ្ឌ​ទី១ នៃ​ពិធី​បុណ្យ​កាន់បិណ្ឌ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា និង​ប្អូន​ប្រុស​ថៅកែ​ហង្ស​មាស​ដែល​ជា​ស្វាមី ព្រម​ទាំង​កូន​ប្រុស​ដែល​មិន​ទាន់​ចេះ​ដើរ​ស្រួលបួល​ផង​នោះ បាន​បណ្ដើរ​គ្នា​ទៅ​វត្ត​យ៉ាង​មាន​ភាព​កក់ក្ដៅ។

ការស្លៀកពាក់របស់ ឱក សុគន្ធកញ្ញា និងស្វាមី មើលទៅសមសួនណាស់ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺកូនប្រុសជាទីស្រឡាញ់ "បានឈោងយកនំអន្សមដែលប៉ា-ម៉ាក់ កំពុងប្រគេនព្រះរសង្ឃនោះ​មកលេងធ្វើព្រងើយ"។

ចំណែក​គ្រួសារ​តារា​សម្ដែង គង់ ច័ន្ទ​ស្រីមុំ វិញ ក៏កាន់តែ​ចាប់​អារម្មណ៍ណាស់ដែរ ព្រោះ​គ្រួសារ​ដែល​ទើប​មាន​កូន​ស្រី​ដំបូង​ម្នាក់​នេះ បាន​ស្លៀក​ឈុត​ប្រពៃណី​ខ្មែរ​ទាំង​បី​នាក់​តែ​ម្ដង។

កូនស្រីរបស់ គង់ ច័ន្ទស្រីមុំ ដែលមើលធំជាង​កូនរបស់ឱក សុគន្ធកញ្ញា ហើយនោះ មិនបានឆាឆៅប៉ា-ម៉ាក់ ពេលប្រគេនចង្ហាន់ព្រះសង្ឃនោះទេ ប៉ុន្ដែគេ"បានធ្វើភ្នែកសក្រឡាប់ឡើងលើ រួចលានអណ្ដាតឌឺដាក់ប៉ា និងម៉ាក់ ក្រោយដើរចេញពីវត្ថភ្លាមៗ"។

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី