អបអរសាទរ! អ៊ុន សិទ្ធា គ្រោងសម្ពោធជំនួញថ្មីមួយនៅចុងខែនេះហើយ!

  • 2020-09-15 02:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


តារា​សម្ដែង អ៊ុន សិទ្ធា នឹង​សម្ពោធ​មុខ​ជំនួញ​ថ្មី​មួយ​នៅ​ចុង​ខែ​កញ្ញា ឆ្នាំ​២០២០ នេះ បន្ថែម​លើ​អាជីព​សម្ដែង​ដែល​លោក​អះអាង​ថា​កំពុង​មមាញឹក​ថត​រឿង​ភាគ​ចំនួន​ពីរ​រឿង​ជាប់​គ្នា គឺ​រឿង"ចំណង​អាពាហ៍ពិពាហ៍" និង​រឿង"ពណ៌​ជីវិត" សម្រាប់​ស្ថានីយ​ទូរទស្សន៍ ​PNN។

លោក អ៊ុន សិទ្ធា និយាយ​ថា លោក​បាន​សម្រេច​ទិញ​ប្រេន​ថ្មី​របស់​ផលិតផល​ថែរក្សា​សុខភាព​មួយ​ពី​ក្រៅ​ប្រទេស ដើម្បី​ចែកចាយ​ផ្ដាច់​មុខ​នៅ​កម្ពុជា។ ពិធី​សម្ពោធ ឬ​ចុះ​កិច្ចព្រមព្រៀង​លើ​មុខ​ជំនួញ​នេះ​ជាមួយ​ដៃគូ​សហការ នឹង​ធ្វើ​នៅ​ថ្ងៃទី៣០ ខែ​កញ្ញា ប៉ុន្តែ​លោក​មិន​ទាន់​បាន​កំណត់​ទីតាំង​នៅ​ឡើយ​ដោយ​លោក​រវល់​នឹង​ការងារ​ថត​ពេក។

គេ​សង្កេត​ឃើញ​តារាៗ និង​អ្នក​រកស៊ី​លក់​ផលិតផល​តាម​អនឡាញ​ជា​ច្រើន កំពុង​កាក់កប​ជាមួយ​នឹង​មុខ​ជំនួញ​នាំ​ចូល​ផលិតផល​សុទ្ធ និង​មាន​គុណភាព​ពី​ក្រៅ​ប្រទេស ដើម្បី​ចែកចាយ​ផ្ដាច់​មុខ​នៅ​កម្ពុជា។ លោក អ៊ុន សិទ្ធា ក៏​មិន​អល់អែក​នឹង​ចាប់​អាជីព​មួយ​នេះ​ដែរ ត្បិត​ថា​លោក​មិន​ដែល​ប្រឡូក​ក្នុង​ការ​រកស៊ី​បែប​នេះ ហើយ​សង្ឃឹម​ទទួល​បាន​ជោគជ័យ​ច្រើន។

រូបភាព៖ ហ្វេសប៊ុក អ៊ុន សិទ្ធា

តារា​សម្ដែង​មាឌ​ស្ដើង សម្បូរ​ពុកចង្កា​រូប​នេះ បន្ថែម​ថា ចាប់​ពី​ខែ​តុលា ឆ្នាំ​២០២០ តទៅ ពោល​គឺ​ពេល​ជំនួញ​បើក​ដំណើរការ​ជា​ផ្លូវការ រូប​លោក​កាន់​តែ​មមាញឹក ព្រោះ​លោក​ត្រូវ​ចែក​ពេល​ទៅ​ធ្វើ​ជំនួញ​ផង និង​ចេញ​ថត​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ