សម្លឹង​មើល​ទូរសព្ទ​ទីងងឹត​អាច​ឈឺ​ភ្នែក​ គួរ​ធ្វើ​យ៉ាង​ណា?​

  • 2020-09-18 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ

​អ្នក​ប្រើ​ប្រាស់​ Smartphone និង​ Tablet ភាគ​ច្រើន​ពិត​ជា​មិន​ចង់​ឃ្លាត​ឆ្ងាយ​ពី​ឧបករណ៍​សំណព្វ​ចិត្ត​ទាំង​នេះ​នោះ​ទេ។ មិន​ថា​ទៅ​កន្លែង​ណា​​ នៅ​ទី​​​ងងឹត ​ឬ​ភ្លឺ​ ពួក​គេ​តែង​តែ​យក​ឧបករណ៍​ទាំង​នោះ​ដាក់​ជាប់​ខ្លួន​ជា​និច្ច​។ ប៉ុន្តែ​ការ​សម្លឹង​​មើល​ឧបករណ៍​ទាំង​នេះ​នៅ​ទីកន្លែង​ងងឹត ​គឺ​​អាច​ធ្វើ​ឲ្យ​យើង​​​ឈឺ​ភ្នែក​ ដូច្នេះ​ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​អាច​ជួយ​​ការពារ​ការ​ឈឺ​ភ្នែក​បាន​មួយ​ភាគ​ធំ៖

  bigstock-tired-senior-man-rubs-eyes-50292716

  កាត់​បន្ថយ​ពន្លឺ​នៅ​លើ​អេក្រង់ (Brightness)

samsung-galaxy-s4-auto-brightness

វិធី​ដ៏​ល្អ​មួយ​គឺ​បន្ថយ​ពន្លឺ​នៅ​លើ​អេក្រង់ (Brightness)​ Smartphone និង Tablet។​ ​នៅ​លើ​ Smartphone ​គឺ​មាន​កម្មវិធី​ស្រាប់​​​សម្រាប់​កំណត់​នូវ​កម្រិត​ពន្លឺ​ ដូច្នេះ​អ្នក​ប្រើ​ប្រាស់​គួរ​បន្ថយ​ពន្លឺ​​កុំ​ឲ្យ​ភ្លឺ​ខ្លាំង​ពេក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​មាន​អាការៈ​ឈឺ​ភ្នែក​បាន។ នៅ​លើ​ទូរសព្ទ​ Smartphone ឬ​ Tablet ភាគ​ច្រើន​គឺ​គ្រាន់​តែ​​អូស​ផ្នែក​ខាង​លើ​នៃ​អេក្រង់​នឹង​ឃើញ​កន្លែង​កំណត់​ Brightness។ ឬ​ចូល​ទៅ​កំណត់​នៅ​កន្លែង​ Setting > Display > Brightness។​​

 

ឆ្លៀត​ពេល​សម្រាក​ការ​មើល​

ក្រៅ​ពី​បន្ថយ​ពន្លឺ​អេក្រង់​​​អ្នក​គួរ​​ឆ្លៀត​ពេល​សម្រាក​ កុំ​ព្យាយាម​សម្លឹង​ផ្ដោត​ទៅ​លើ​អេក្រង់​​ហ្នឹង​​យូរ​ពេក​ ឬ​អាច​ប្រើ​វិធីសាស្រ្ត​២០ - ​២០ - ​២០​ (សម្រាក​ភ្នែក ២០ វិនាទី បន្ទាប់​ពី​សម្លឹង​ ២០ នាទី​ និង​មើល​អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​​ក្នុង​រយៈ​ចម្ងាយ​ ​២០ វិនាទី)​។ នេះ​គឺ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ជួយ​ការពារ​ការ​ឈឺ​ភ្នែក​បាន។​​ ជា​មួយ​គ្នា​នោះ​ដែរ​ ចំណុច​គួរ​​​អនុវត្ត​​​មួយ​ទៀត​នោះ​គឺ​ត្រូវ​ឧស្សាហ៍​ព្រិច​ភ្នែក​ព្រោះ​វា​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​មាន​សំណើម​​ ​មិន​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត ​ក្ដៅ ​និង​ឈឺ។

  អេក្រង់​ការ​ពារ​ពន្លឺ

  reduce-eye-strain-when-using-smartphones.w654 (1) ​ ក្រៅ​ពី​ចំណុច​គួរ​អនុវត្ត​ខាង​លើ​នេះ​ ​យើង​គួរ​តែ​ប្រើ​​អេក្រង់​ការពារ​ពន្លឺ​ ( Anti-glare screen protector) ​ព្រោះ​ឧបករណ៍​នេះ​​​អាច​ជួយ​កាត់​បន្ថយ​ពន្លឺ​ជះ​ខ្លាំង​ និង​​ការពារ​ការ​ក្រហាយ​ភ្នែក​ដែល​បង្ក​ដោយ​​ពន្លឺ​ ដែល​ចេញ​ពី​អេក្រង់​បាន​មួយ​ផ្នែក​ផង​ដែរ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​វា​ជួយ​ការពារ​អេក្រង់​ពី​បែក​បាក់​បាន​ថែម​ទៀត​ផង។

  ​​រក្សា​ចម្ងាយ​ពី​ភ្នែក​ និង​ Smartphone ​ខណៈ​ប្រើ​ប្រាស់

  1080prc-Large

​ការ​កាន់​ទូរសព្ទ​​នៅ​ជិត​នឹង​ភ្នែក​ពេក​ខណៈ​​កំពុង​ប្រើ​ប្រាស់​មាន​ន័យ​ថា ​អ្នក​កំពុង​ដាក់​សម្ពាធ​បន្ថែម​កាន់​តែ​ធ្ងន់។ ជា​ធម្មតា​មនុស្ស​ភាគ​ច្រើន​គឺ​កាន់​ទូរសព្ទ​របស់​ពួក​គេ​ចម្ងាយ​ប្រហែល​ជា​​២០ ស.ម ពី​ភ្នែក​ខណៈ​ពេល​ប្រើ​ប្រាស់​​​ តែ​អ្នក​ជំនាញ​បាន​បង្ហាញ​ថា ​​ចម្ងាយ​ដែល​ស័ក្ដិសម​​នោះ​​គឺ​ចន្លោះ​ពី​​ ៤០,៦០ ស.ម ទៅ​ ៤៥,៧០ ស.ម​។

ប្រើ​កម្មវិធី​ជំនួយ​

ប្រសិន​​អ្នក​បាន​បន្ថយ​ពន្លឺ​អេក្រង់​​ដល់​កម្រិត​សូន្យ​ហើយ ​តែ​វា​នៅ​តែ​មាន​ពន្លឺ​ខ្លាំង​សម្រាប់​អ្នក​ ហើយ​អ្នក​ចង់​បាន​ពន្លឺ​ទាប​ជាង​នេះ​ គឺ​អ្នក​ត្រូវ​តែ​ដំឡើង​កម្មវិធី​ជំនួយ​​ ព្រោះ​វា​អាច​ជួយ​បន្ថយ​ពន្លឺ​អេក្រង់​បន្ថែម​ទៀត​បាន​។ ទាញ​យក​កម្មវិធី​ជំនួយ​ខាង​ក្រោម​នេះ​ (សម្រាប់ Android ៖ EyePro-Blue Light Filter ឬ  Twilight  សម្រាប់  iOS ( Jailbreak) ទាញ​យក​​កម្មវិធី  f.lux រួច​ដំឡើងវា​លើ iPhone ឬ iPad)៕

ប្រភព៖ howtogeek