Giroud ចង់ចេញពី Chelsea ពេក រហូតដល់ថ្នាក់ប៊ិះផ្លាស់កាន់ Spurs
- 2020-09-17 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Giroud ចង់ចេញពី Chelsea ពេក រហូតដល់ថ្នាក់ប៊ិះផ្លាស់កាន់ Spurs
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធបារាំង Olivier Giroud បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានថា ខ្លួនគិតគូរចង់ចេញពី Chelsea ពេក រហូតដល់ថ្នាក់មានបំណងចូលលេងឲ្យក្លឹប Tottenham Hotspur ដែលជាក្លឹបគូប្រជែងនឹងតោខៀវកាលពីដើមឆ្នាំ២០២០នេះ។
កីឡាកររូបនេះបានលើកឡើងថា៖ " កាលនោះ មុនបញ្ចប់ទីផ្សាររដូវរងា ៣ថ្ងៃ ខ្ញុំនៅក្នុងការិយាល័យរបស់គ្រូ ហើយសង្ឃឹមថា Chelsea នឹងរកអ្នកជំនួសខ្ញុំ " ។
Giroud បានបន្តថា៖ " សម្រាប់ខ្ញុំវិញ អត់ចេះអស់ជម្រើសទេ។ ខ្ញុំគិតថាទៅលេងនៅ Lazio (ក្លឹបអ៊ីតាលី) ហើយខ្ញុំក៏មានគំនិតថា ចង់ទៅ Spurs ដែរពេលហ្នឹង " ។
ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះបានផ្លាស់មកកាន់ Chelsea កាលពីឆ្នាំ២០១៨ ក្រោយរួមរស់ជាមួយ Arsenal អស់ជាង ៦ឆ្នាំ។ លេងនៅ Chelsea ជាង ២ឆ្នាំមកនេះ Giroud លេងបាន ៥៣ប្រកួត ហើយស៊ុតបាន ១៣គ្រាប់៕