Pirlo ​ថា​កត្តា​នេះ ទើប​បាន​ជា Suarez ​ពិបាក​ក្លាយ​ជា​កីឡាករ Juventus ​

  • 2020-09-20 04:35:22
  • ចំនួនមតិ 4 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ


​លោក Andrea Pirlo ​បាន​អះអាង​ថា​វា​ជា​រឿង​ពិបាក​ណាស់ ​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Luis Suarez ​មក​រួម​ក្រុម​នា​រដូវ​កាល​នេះ ​ព្រោះ​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង​។

​លោក Pirlo ​អ្នក​ចាត់ការ​ក្រុម Juventus ​បាន​និយាយ​ថា​៖ “Suarez ​គឺ​ពិបាក​ណាស់ ព្រោះ​ពេល​វេលា​ដែល​គាត់​អាច​ទទួល​បាន Passport ​គឺ​នៅ​យូរ​ទៀត ដូច្នេះ​យើង​ពិបាក​យក​គាត់​ដើម្បី​ក្លាយ​ជា​កីឡាករ​យើង”។ ​Suarez ​បាន​យល់​ព្រម​ផ្លាស់​មក​លេង​នៅ Juventus ​ទៅ​ហើយ ​ក្នុង​កុងត្រា​ដែល​រូបគេ​ទទួល​បាន​៩​លាន​ផោន​ក្នុង​១​រដូវ​កាល​។ តែ​កត្ដា Passport ​បាន​ធ្វើ​ឱ្យ​គ្រប់​យ៉ាង​ពិបាក។

​ក្រុម Juventus ​មិន​អាច​ទិញ​កីឡាករ​ក្រៅ​ពី​ទ្វីប​អឺរ៉ុប​មក​រួម​ក្រុម​បាន​ទៀត​ទេ ​ព្រោះ​ពួកគេ​បាន​នាំ​យក​កីឡាករ​ពី​ក្រៅ​មក​២​នាក់​ទៅ​ហើយ​គឺ ​Arthur Melo ​ពី​ប្រេស៊ីល ​និង​Weston McKennie ​ពី​អាមេរិក។ ​ដូច្នេះ​ហើយ​ករណី Suarez ​ត្រូវ​ឱ្យ​រូបគេ​ប្រលង​ដើម្បី​ទទូល​បាន Passport ​អ៊ីតាលី ​ទើប​អាច​មក​លេង​បាន។ ​កីឡាករ Barcelona ​នេះ ​បាន​ប្រលង​ចប់​ហើយ ប៉ុន្តែ​ការ​រង់​ចាំ​ទទួល Passport ​គឺ​ប្រើ​ពេល​យូរ​ទៀត ​ដូច្នេះ​វា​អាច​ផុត​ទីផ្សារ​ដោះដូរ​កីឡាករ​ទៅ​ហើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី