Ji Changwook នឹងចាប់គូជាមួយ​ Kim Jiwon សម្ដែង​រឿង​ថ្មីរួមគ្នា

  • 2020-09-21 02:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ស្ថិត​នៅ​លំដាប់កំពូល​ Ji Chang Wook និង​ Kim Ji Won គ្រោង​នឹង​ចាប់ដៃគូ​គ្នា​សម្ដែង​ក្នុង​រឿង​ថ្មី​ដែល​ជា​ស្នាដៃ​ដឹក​នាំ​ផលិតរបស់​ ផលិតករ​រឿង​ «It's Okay to Not Be Okay»។

Kakao TV ក៏​បាន​បញ្ជាក់​ដែ​ថា​តារា​ប្រុស​ស្រី​ទាំង​ ២​នឹង​មាន​មុខ​រួម​គ្នាក្នុង​រឿង​ថ្មី​មាន​ចំណងជើង​ថា​ «Love Laws of City Men and Women» ដែល​គ្រោង​នឹង​បញ្ចាំង​ចុង​ឆ្នាំ​នេះ។ រឿង​នេះ​ដែរ​ជា​ការ​និពន្ធ​របស់​ អ្នក​និពន្ធ​ Jeong Hyun Jeong រួម​សហការ​ជាមួយ​ Jeon Da Yeon។

ដោយសារ​ក្រុមការងារ​ផលិតសម្រេច​ចាក់​បញ្ចាំង​នៅ​លើ​ Kakao TV ហេតុនេះ​រឿង​នេះ​នឹង​មាន​ត្រឹម​ ១២​ភាគ​ប៉ុណ្ណោះ ហើយ​ក្នុង​១ភាគៗ មាន​រយៈពេល​ ២៥នាទី។

Ji Chang Wook នឹង​ដើរ​តួ​ជា​ Park Jae Won ស្ថាបត្យករ​ដ៏​ស្រស់សង្ហា​ និង​មាន​ចិត្ត​ស្មោះ​ត្រង់។ ជា​មនុស្ស​ដែល​ចូល​ចិត្ត​ដើរ​ពេញទីក្រុង​ និង​កម្សាន្ត​អារម្មណ៍​ជាមួយ​នឹង​អ្វី​គ្រប់​យ៉ាង​ជុំវិញ​ខ្លួន។ ងាក​មក​ Kim Ji Won វិញ​ នឹង​ដើរ​តួជាអ្នក​បុគ្គលិក​ផ្នែក​ទីផ្សារ​ក្រៅ​ម៉ោង​ម្នាក់​ឈ្មោះ​ Lee Eun Oh។ នាង​ជានារី​សាមញ្ញ ប៉ុន្តែ​មាន​ការ​តាំង​ចិត្ត​ធ្វើអ្វី​មួយ​ខ្ពស់​ឲ្យ​សម្រេច​ទាល់​តែ​បាន​ជោគជ័យ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី