ម៉ូតូ Honda Super CUB 110 ថ្មី ជិះ៧០គ.ម៉ស៊ីសាំង១លីត្រ បង្ហាញខ្លួនជាផ្លូវការ

  • 2020-09-21 07:38:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ប្រចាំនៅប្រទេសថៃ បានប្រកាសចេញម៉ូតូ Honda Super CUB 110 ស៊េរីថ្មីជាផ្លូវការ ដោយទទួលបានការឌីហ្សាញថ្មី បែបបុរាណកាត់សម័យ មើលទៅរឹតតែទាក់ទាញ។

មិនតែប៉ុណ្ណោះ Honda Super CUB 110 ត្រូវបានបំពាក់នូវម៉ាស៊ីន Honda Smart Engine ថ្មី ដែលជួយសន្សំសំចៃសាំង, ប្រើប្រាស់បានយូរអង្វែង និងងាយស្រួលប្រើប្រាស់ ទៀតផង។ បន្ថែមពីនេះ ចំណុចទាក់ទាញពិសេសមួយចំនួនទៀតមានដូចជា កែបវែង, កុងទ័រទាន់សម័យជាងមុន, ចង្កៀងមុខ LED រាងមូល និង កញ្ចក់មើលចំហៀងរាងមូល ជាដើម។

អ្វីដែលពិសេស Super CUB 110 ថ្មី បំពាក់គ្រោងឆ្អឹងរឹងមាំ ហើយស្រាលជាងមុន ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ ព្រមទាំងទប់លំនឹងបានប្រសើរជាងមុន ថែមទៀតផង។

ម៉ូតូនេះបំពាក់ម៉ាស៊ីនចំណុះ ១១០សេសេ ជាមួយបច្ចេកវិទ្យា PGM-Fi និងចង្កឹះលេខ ៤វគ្គ មានកម្រិតស៊ីសាំង ៧១,៤គីឡូម៉ែត្រ/១លីត្រ។ វាមាន ៥ ពណ៌ គឺ ពណ៌ស , ពណ៌ក្រហម, ស-លឿង, ស-ខៀវ និង ស-ផ្កាឈូក៕

ប្រភព៖ APHonda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី