ម៉ន​ សាម៉េត៖​ ដល់​ពេល​ឈាម​សង​ដោយ​ឈាម​ហើយ​ ប៉ះ​ វៀត​ ប៊ុនឌឿន​ ស្អែក​នេះ​

  • 2020-09-22 03:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចាស់​វស្សា​ ម៉ន​ សាម៉េត​ ថា​ដល់​ពេល​ដែល​ត្រូវ​ដោះស្រាយ​ស្នាម​របួស​ចាស់​ហើយ​ស្អែក​នេះ​ជា​មួយ​អ្នក​លេង​កែង​ពិឃាដ​ វៀត​ ប៊ុនឌឿន​ នៅ​សង្វៀន​គូបូតា។​

រូបភាពលើហ្វេសបុក ម៉ន សាម៉េត

ម៉ន​ សាម៉េត​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ការ​ប្រកួត​ជា​មួយ​កីឡាករ​ វៀត​ ប៊ុនឌឿន​ ស្អែក​នេះ។​ កីឡាករ​មក​ពី​ព្រែកឯង​រូប​នេះ​បញ្ជាក់​ទៀត​ថា ​ការ​ប្រកួត​នេះ​មិន​លាក់​អាវុធ​អ្វី​ទាំង​អស់​ មាន​អ្វី​បញ្ចេញ​ហ្នឹង​ហើយ​ជា​ពិសេស​កែង​តែ​ម្ដង។​

អ្នក​លេង​គុន​ខ្មែរ​ជើង​ចាស់​រូប​នេះ​បន្ត​ប្រាប់​ថា​ ខ្លួន​ធ្លាប់​មាន​ស្នាម​បែក​រហូត​៤​កន្លែង​ដេរ​អស់​ ៣២​ថ្នេរ​ ដោយ​សារ​ វៀត​ ប៊ុនឌឿន​ ថ្មីៗ​នេះ​ ដូច្នេះ​ចង់​សងសឹក​វិញ​ផង​ដែរ។​ សាម៉េត​ ថា​បើ​ទោះ​ជា​ចង់​សងសឹក​កែង​វិញ​យ៉ាងណា​ក្ដី​ក៏​មិន​វ៉ៃ​បែប​កម្រោល​ ឬ​ចេះ​តែ​ចេញ​ផ្ដេសផ្ដាស​ឡើយ​ពោល​វ៉ៃ​ដោយ​ចិត្ត​ត្រជាក់។​

ម៉ន សាម៉េត របួសពេលប៉ះ ប៊ុនឌឿន លើក​មុន

រំលឹក​ដែរ​ថា​ កីឡាករ​ ម៉ន​ សាម៉េត​ ធ្លាប់​ប៉ះ​ វៀត​ ប៊ុនឌឿន​ ៣ដង​ និង​ឈ្នះ​ទាំង​៣ដង។​ ប៉ុន្តែ​ការ​ប៉ះ​គ្នា​ចុង​ក្រោយ​រវាង​អ្នក​ទាំង​ពីរ​នៅ​លើ​សង្វៀន​បាយ័ន​ កាល​ពី​ថ្ងៃ​ទី២១​ ខែ​សីហា​ ឆ្នាំ​២០២០​ សាម៉េត​ ត្រូវ​បែក​ក្បាល​ចំនួន​៤កន្លែង​ ដេរ​អស់​៣២​ថ្នេរ។ សាម៉េត នឹង​ត្រូវ​ប៉ះ វៀត​ ប៊ុនឌឿន ស្អែក​នេះ​ជា​លើក​ទី៤​ នៅ​សង្វៀន​បាយ័ន​ ចាប់​ពី​ម៉ោង៧យប់​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី