គីឡូយក្សប៉ះគ្នាវាយដោយបច្ចេកទេស ប្រកួតដាក់លុយជាង៦ពាន់ដុល្លារ
- 2020-09-22 07:41:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គីឡូយក្សប៉ះគ្នាវាយដោយបច្ចេកទេស ប្រកួតដាក់លុយជាង៦ពាន់ដុល្លារ
ចន្លោះមិនឃើញ
មានការរៀបចំប្រកួតប្លែកអារម្មណ៍មួយនៅប្រទេសថៃកាលពីចុងសប្ដាហ៍កន្លងទៅរវាងកីឡាករគីឡូយក្ស២រូប ដោយភ្នាល់ដាក់លុយដល់ទៅជាង៦០០០ដុល្លារ។
ការប្រកួតដែលរៀបចំនៅសង្វៀន Rangsit កីឡាករ Teddybear (ក្រហម) ត្រូវបានផ្គូផ្គង់ឲ្យជួបកីឡាករ Teehong (ខៀវ) ដោយសន្យាគ្នាដាក់លុយ២សែនបាត(ជាង៦ពាន់ដុល្លារ)។ កីឡាករទាំងពីរបានធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោចាប់អារម្មណ៍តាំងពីដើរចូលសង្វៀន ដោយពួកគេបញ្ចេញក្បាច់រាំគួរឲ្យអស់សំណើច។
ងាកមកមើលការប្រកួតវិញ ត្បិតជាគីឡូធំសុទ្ធតែសាច់ ប៉ុន្តែពួកគេបានប្រកួតដោយប្រើបច្ចេកទេសមិនវាយរញ៉េរញ៉ៃឡើយ។ ការប្រកួតបានចំណាយត្រឹមតែ៤ទឹក Teddybear បានវាយ Teehong អស់ខ្យល់រលីង រហូតគ្រូគ្រវីដៃឲ្យឈប់ប្រកួត។ ដូច្នេះជ័យជម្នះបានទៅលើ Teddybear ឈរនៅបង្គោលក្រហម៕