ភ្នាក់ងារ​បង្ហើប​ពី​មូលហេតុ​ដែល​ Spurs ឈ្នះ​ក្លឹប​ផ្សេង​ក្នុង​ការ​នាំ​ Bale ទៅ​លេង​

  • 2020-09-22 12:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​របស់​ខ្សែ​ស្លាប​វេល​ Gareth Bale លោក Jonathan Barnett បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប Tottenham Hotspur អាច​នាំ​ Bale ទៅ​លេង​បាន​ ដោយសារ​តែ​ក្លឹប​រាជធានី​ឡុងដុង​ដើរ​លឿន​ជាង​ក្លឹប​ផ្សេង​មួយ​ជំហាន។

លោក​បាន​លើកឡើង​ថា៖ " តាម​ពិត​ទៅ រឿង​ហ្នឹង​កើតឡើង​ចេញ​ពី​ ការ​និយាយ​គ្នា​រវាង​ខ្ញុំ និង​ប្រធាន​ក្លឹប Spurs លោក Daniel Levy ទេ។ ២នាក់​ខ្ញុំ​និយាយ​រឿង​ច្រើន ហើយ​ពេល​ដល់​រឿង​កីឡាករ​ ខ្ញុំ​ក៏​ឲ្យ​យោបល់​លោក Levy រឿង​ Bale ហ្មង​ទៅ " ។

លោក​បាន​បន្ត​ថា៖ " វា​គ្មាន​វេទមន្ត​ ឬ អច្ឆរិយ​អី​នោះ​ទេ គ្រាន់​តែ​កើត​ចេញ​ពី​រឿង​និយាយ​គ្នា​ធម្មតា​ប៉ុណ្ណោះ។ ម្យ៉ាងទៀត លោក Levy ចាប់​អារម្មណ៍ Bale យូរ​ហើយ មិនមែន​ទើប​តែ​ឥលូវ​ទេ តែ​មក​ពី​មាន​បញ្ហា​ ហើយ​ពេល​នេះ ជា​ពេល​សក្ដិសម​តែ​ម្ដង " ។

ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា មិនមែន​តែ Spurs មួយ​ទេ ដែល​ចាប់​អារម្មណ៍​លើ Bale ពោល​គឺ​មាន​ក្លឹប​ផ្សេងៗ​ទៀត​ដូច​ជា Manchester United ជា​ដើម៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី