រំភើបអត់? បើសុខៗ គូស្នេហ៍បបួលទៅថតរូបស្វីតៗបែបរៀបការនៅកោះសង្សារ

  • 2020-09-23 03:15:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាថាមិនរំភើបស្ទើរហោះនោះ បើសុខៗ ស្រាប់តែគូស្នេហ៍ ឬ មនុស្សសំណព្វចិត្តបបួលទៅថតរូបបែបគូស្នេហាមុនរៀបការ នៅលើកោះសង្សារ ដែលគេឯងប្រសិទ្ធនាមថាជាឋានសួគ៌ក្រោមមេឃនេះ ។

ពិតណាស់ បាននាំគូស្នេហ៍ទៅលេងនៅកោះសង្សារ គឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប ហើយមិនត្រឹមតែសម្រាប់បងប្អូនខ្មែរយើងប៉ុណ្ណោះទេ សូម្បីបរទេសក៏ប្រាថ្នាចង់ទៅលេងដែរ។

ប្រណិតភាព របស់កោះសង្សារ មិនមែននៅត្រឹមតែ លើឈ្មោះដ៏ផ្អែមល្ហែមនេះប៉ុណ្ណោះទេ តែនេះ គឺជាកោះឯកជនដែលពោរពេញដោយធម្មជាតិ និងទេសភាពស្រស់ត្រកាល អមដោយបរិយាកាសដ៏សែនរ៉ូមែនទិច នៃការផ្សារភ្ជាប់គ្នារវាង កោះតូចៗពីរ គឺ «កោះបង» និង «កោះអូន» ដែលអ្នកមិនអាចរកបាននៅកន្លែងផ្សេងទៀតលើពិភពលោក ។

លើសពីនេះ ការរៀបចំតុបតែង គ្រប់ជ្រុងនៅលើកោះសង្សារ មិនថាបន្ទប់គេង , កន្លែងញុំាអាហារ, Bar, អង្គុយលេងសម្រាកកាយ អានសៀវភៅ, ឆ្នេរដែលមានវាលខ្សាច់សក្បុស ,កន្លែងអង្គុយមើលថ្ងៃរះ និងថ្ងៃលិច ,អាងហែលទឹកឯកជន ,ទូក Kayak , ក៏សុទ្ធសឹងតែផ្តល់នូវសេចក្តីសុខក្នុងចិត្ត ដែលនឹងធ្វើឲ្យគូស្នេហ៍មានឱកាសអាចបង្កើតអនុស្សាវរីយកាន់តែផ្អែមល្ហែមមួយកម្រិតទៀត។

ជាក់ស្តែងបច្ចុប្បន្ន កោះដ៏តូចច្រឡឹងនេះកាន់តែពេញនិយមសម្រាប់គូស្នេហ៍ ទៅថត Pre-wedding ដោយក្រៅពីគ្មានការរំខានពីមនុស្សខាងក្រៅ គេថែមទាំងអាចទៅរីករាយសាងអនុស្សាវរីយដ៏ផ្អែមល្អែមមុនរៀបការ និង អាចផ្តិតយកទេសភាពដ៏សែនស្អាតៗគ្មានពីរនៅជុំវិញកោះបានថែមទៀត។

កាន់តែផ្អែមល្ហែមនោះ មានគូស្នេហ៍ខ្លះបន្ទាប់ពីបានទៅថត Pre-Wedding នៅលើកោះសង្សាររួចហើយ ថែមទាំងត្រលប់ទៅរៀបចំពិធីរៀបការបែបឯកជន និងក្រេបទឹកឃ្មុំ នៅទីនោះម្តងទៀត ដែលរឹតតែធ្វើឲ្យពេលវេលារវាងគូស្នេហ៍ទាំងពីរកាន់តែមានអត្ថន័យបំភ្លេចមិនបាន។

ពិតណាស់ ទៅសម្រាកលម្ហែកាយនៅលើកោះសង្សារ ត្រូវចំណាយច្រើន ព្រោះនេះជាកោះឯកជន។ តែបើអ្នកទៅដល់ នឹងទទួលអារម្មណ៍ថាសក្តិសមនឹងតម្លៃបំផុត ជាមួយការផ្តល់ជូនសេវាកម្មបម្រើយ៉ាងប្រណិតមួយចប់ មិនឲ្យទើសចិត្ត ខណៈឯកជនភាពរបស់អ្នកត្រូវរក្សាជូន ដែលអ្នកនឹងមានអារម្មណ៍ដូចជាម្ចាស់នៃកោះដ៏ស្រស់ស្អាតនេះទាំងមូលអីចឹង។

តាមពិតកោះសង្សារ មិនថ្លៃដូចអ្នកគិតឡើយ ប្រសិនបើអ្នករាប់បញ្ចូលរាល់សេវាកម្មទាំងអស់ ដូចជា ការធ្វើដំណើរដែលធានាសុវត្ថិភាព ,កន្លែងស្នាក់នៅដ៏ប្រណិត ល្អស្អាតឥតខ្ចោះ, កន្លែងញុំាអាហារពោរពេញដោយបរិយាកាសរ៉ូមែនទិច (មើលឃើញថ្ងៃលិច និងថ្ងៃរះស្អាតបំផុត),អាហារ ៣ ពេល ជាមួយមុខម្ហូបឆ្ងាញ់ពិសាធានាត្រូវមាត់ជាប់ចិត្ត (ចម្អិនដោយចុងភៅលំដាប់ផ្កាយ៥ ) , សេវាម៉ាស្សា និងស្ប៉ា , សេវាកម្សាន្ត ជុំវិញកោះជាច្រើនទៀត។

បើអ្នកចង់នាំមនុស្សសំខាន់ ជាគូស្នេហ៍ ឬ ក្រុមគ្រួសារ គេចចេញពីភាពតានតឹងជាមួយការងាររាល់ថ្ងៃ ដើម្បីទៅស្វែងរកពេលវេលាដ៏មានន័យផ្ទាល់ខ្លួនខ្លះ ទៅលេងកោះសង្សារ ជាជំរើសល្អបំផុត។

នេះជាពេលវេលាល្អបំផុត ព្រោះឥលូវ កោះសង្សារ កំពុងផ្តល់ជូនតម្លៃពិសេស តាមរយៈកញ្ចប់ប្រូម៉ូសិនពិសេសប្រចាំរដូវនេះ ដូចជា ៖

១. កញ្ចប់ Honeymoon

  • ការតុបតែងផ្កានៅលើគ្រែគូស្នេហ៍បែបរ៉ូមែនទិច (Follower Bed Decoration)

  • បន្ថែមជូនស្រា sparkling ឬស្រា Prosecco មួយដប

  • រៀបចំជូន អាហារពេលព្រឹកបែបរ៉ូមែនទិក (អណ្តែតលើទឹក) មួយពេល (One time floating breakfast during the stay)

  • បញ្ចុះតម្លៃ ៣០% សម្រាប់អាហារពេលល្ងាចបែបឯកជន (Private Dinner) ដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ ភ្ញៀវតម្រូវឲ្យបង្ហាញ អេតាស៊ីវិល ( Wedding Certificate not older than 6 months) ដែលមានរយៈពេលក្នុងចន្លោះ ៦ខែ ។

២. កញ្ចប់ត្រៀមរៀបការ (Pre-wedding Package)

  • បន្ថែមជូនការបញ្ចុះតម្លៃ 20% ពី local rates package ចំពោះបន្ទប់ស្នាក់នៅរបស់ជាងថតរូប និងក្រុមការងាររបស់គាត់

  • រៀបចំជាពិសេសជូន សម្រាប់អាហារពេលល្ងាចតាមបែបឯកជន (Special Private Dinner Set up) ឬក៏រៀបចំជូន ពិកនិកបែបរ៉ូមែនទិចសម្រាប់គូស្នេហ៍ (Private Beach Picnic set up)។ ការផ្តល់ជូននេះមិនរាប់បញ្ចូលថ្លៃអាហារ និង ភេសជ្ជៈឡើយ។

  • ការតុបតែងផ្កានៅលើគ្រែគូស្នេហ៍ បែបរ៉ូមែនទិច (Follower Bed Decoration) អនុញ្ញាតឲ្យថតទិដ្ឋភាព Drone នៅទីតាំងមួយចំនួននៃកោះសង្សារ ( Restricted drone shot available ) ។

ចាប់អារម្មណ៍? សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖

  • លេខទូរសព្ទ៖ +855 92 609 488
  • វិបសាយ ៖ www.songsaa.com/

អត្ថបទ៖ លីដា