ល្ហិចល្ហៀង​ទៀតហើយ! ផលិតករ​ហង្ស​មាសម្នាក់ ចាប់ដៃ​ជាមួយ វី ជីវ័ន្ដ បង្កើត​ក្រុម​ច្រៀង​ផ្ទាល់​ខ្លួន

  • 2020-09-23 03:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់​ទំនង​របស់​ផលិតករ​១រូបប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ជាមួយ​តារា​សម្ដែង​បែប​ថ្លុក និង​ជា​តន្ត្រីករ វី ជីវ័ន្ដ បាន​ក្លាយ​ជា​សម្ពន្ធភាព​ម៉ឺន​ឆ្នាំ។ ថ្មីៗ​នេះ​ មានលេចឮ​ថា ពួកគេ​គ្រោង​បង្កើត​អាល់ប៊ូម​បទ​ចម្រៀង​ថ្មីដោយ​ខ្លួន​ឯង ដោយ​ម្នាក់​ជា​អ្នក​ច្រៀង និង​ម្នាក់​ទៀត​ជា​អ្នក​និពន្ធ។

លោក វី ជីវ័ន្ដ ដែល​ជា​ដៃគូ​សហការ​ក្នុង​ការ​បង្កើត​ក្រុម​ម្រៀង​ថ្មី​នេះ ទទួលស្គាល់​ថា រូប​លោក​ពិត​ជា​មាន​គម្រោង​បង្កើត​អាល់ប៉ូម​ចម្រៀង​ដោយ​ខ្លួន​ឯង​មែន។ លោកបង្ហើបថា វាអាច​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​២០២០ នេះ។ ក្រៅ​ពី​រូប​លោក និង​មិត្ដម្នាក់​នៅ​ហង្សមាស លោកក៏​មាន​ក្រុម​ការងារ​ពីរបី​នាក់​ផ្សេង​ទៀត​ដែរ ត្រៀម​ចាំ​ជួយ​លើរឿងនេះ។

បើ​តាម​លោក វី ជីវ័ន្ដ ការ​បង្កើត​ស្ទូឌីយោ និង​ទិញ​ចូល​សម្ភារៈ​បច្ចេកទេស​ផ្សេង​ៗ គឺ​ជា​បន្ទុក​ផ្ទាល់​ខ្លួន​របស់​លោក និង​មិត្តភ័ក្ដិ​ម្នាក់។ លោក​ថា Original Song ដែល​ប្រិយមិត្ដ​ នឹងបានស្ដាប់​ឮ​មុន​គេនោះ គឺ​ជា​បទ​ដែល​មាន​ចង្វាក់​រ៉ុក​ខេន​រ៉ូល(Rock Can Roll)។ ចំពោះបទញាក់កន្ទ្រាក់អារម្មណ៍ផ្សេងទៀត នឹងចេញបន្ដបន្ទាប់គ្នានោះ។

តារា​សម្ដែង និង​ជា​តន្ដ្រីករ​មាន​សក់​វែង​កន្ទ្រើង រូប​សង្ហា វី ជីវ័ន្ដ មាន​ជំនឿ​ថា រូប​លោក និង​មិត្ដភ័ក្ដិ​អាច​ដំណើរការ​បង្កើត​អាល់ប៊ូម​បទ​ចម្រៀង​ថ្មី​ផ្ទាល់​ខ្លួន​នេះ​បាន ព្រោះ​លោក និង​ក្រុម​ការងារ​មាន​បទ​ពិសោធន៍​លើ​ការ​និពន្ធ​បទ​ចម្រៀង និង​លេង​ភ្លេង​នេះ​ច្រើន​ឆ្នាំ​ស្រាប់​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម