បែប​យ៉ាប់​ទៀត​ហើយ​ ឡៅ​ ចិត្រា​ ប៉ះ​ មឿន​ សុខហ៊ុច​ ដណ្ដើម​ប្រាក់​លាន​អាទិត្យ​នេះ​

  • 2020-09-24 02:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ឡៅ​ ចិត្រា​ វិល​ចូល​ជា​ថ្មី​ទៀត​ហើយ​បន្ទាប់​ពី​ប៉ះ​ យ៉េន​ ឌីណា​ ឥលូវ​នេះ​បែប​ត្រូវ​ធ្វើ​ការ​ធ្ងន់​ជា​បន្ត​ទៀត​ដោយ​ត្រូវ​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​ មឿន​ សុខហ៊ុច។​

ចិត្រា ពេលចាញ់ សុខហ៊ុច

កាល​ពី​ ឡៅ​ ចិត្រា​ ខួច​ប្រអប់ដៃ​ឆ្វេង​អំឡុង​កន្លះ​ឆ្នាំ​មុន​គឺ​ប៉ះ​ មឿន​ សុខហ៊ុច​ នេះ​ឯង​ដណ្ដើម​ពាន​រង្វាន់​លោក​ ម៉ា​ សេរី​ ក្នុង​កម្មវិធី​គោ​ជល់​សង្វៀន​ CNC។​ សិស្ស​គុន​មក​ពី​ក្លឹប​ឆត្រយោង​ ៩១១​ រូប​នេះ​ហាក់​មិន​ទាន់​បង្ហាញ​ទម្រង់​វ៉ៃ​ល្អ​ឡើង​វិញ​នោះ​ទេ​ពេល​ប៉ះ​ យ៉េន​ ឌីណា​ ប្រកួត​ទី១​របស់​ខ្លួន​បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​អស់​ប្រហែល​កន្លះ​ឆ្នាំ។​ ខាន​ឡើង​ប្រកួត​យូរ​ធ្វើ​ឲ្យ​ ចិត្រា​ ចេញ​អាវុធ​នៅ​យឺត​ អាវុធ​ចេញ​ហើយ​ក៏​ស្រាល​ផង​ដែរ​ ចំណែក​កម្លាំង​វិញ​មិន​ទាន់​ដូច​ដើម។​

រូបភាពរបស់ Sport Zone

ចំណែក​ មឿន​ សុខហ៊ុច​ មួយ​រយៈ​ពេល​នេះ​ក៏​មិន​សូវ​ប្រកួត​ញឹកញាប់​ដែរ​ ព្រោះ​មាន​បញ្ហា​សុខភាព​ជា​បន្តបន្ទាប់​ដែរ។​ ការ​ប៉ះ​គ្នា​លើក​ទី១​ រវាង​អ្នក​ទាំង​ពីរ​នាក់​នេះ​គឺ​គេ​មើល​ឃើញ​ថា​ ចិត្រា​ ពិបាក​ខ្លាំង​ដែរ​ និង​រង​រន្ទះ​ជើង​ កណ្ដាប់ដៃ​ ស្ទើរ​គាំ​ម្ដង​ៗ​របស់​ មឿន​ សុខហ៊ុច។​

មាន​តែ​រង់ចាំ​មើល​ប៉ុណ្ណោះ​ថា​នរណា​ជា​អ្នក​យក​ប្រាក់​លាន​ថ្ងៃ​សៅរ៍​ ទី២៦ ​កញ្ញា​ ២០២០​ វេលា​ម៉ោង​ ៦ល្ងាច​ រវាង​ ឡៅ​ ចិត្រា​ និង​ មឿន​ សុខហ៊ុច។​ ឡៅ​ ចិត្រា​ អាច​សងសឹក​ មឿន​ សុខហ៊ុច​ បាន​ទេ​ ឬ​បន្ត​បរាជ័យ​ជា​ថ្មី​ទៀត​នៅ​ CNC លើក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី