TikTok បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក ដើម្បីបង្កើនភាពជឿជាក់និងសុវត្ថិភាព

  • 2020-09-24 02:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • TikTokបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក APAC ដោយការជ្រើសរើសមាតិកា គោលនយោបាយ និងអ្នកជំនាញនៅក្នុងតំបន់

  • សមាជិកក្រុមប្រឹក្សានឹងផ្តល់យោបល់លើគោលនយោបាយប្រើប្រាស់មាតិកាដែលសមស្រប និងបញ្ហាភាពជឿជាក់និងសុវត្ថិភាពទូទាំងតំបន់APAC

  • ស្របពេល TikTok បន្តនាំយកភាពវិជ្ជមានមកកាន់សហគមន៏នៅប្រទេសកម្ពុជាការផ្ដល់យោបល់និងសេចក្ដីណែនាំដែលធ្វើឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាព APAC នឹងត្រូវអនុវត្តនៅក្នុងសហគមន៍ TikTok នៅកម្ពុជាផងដែរ

ក្រុមប្រឹក្សាបានប្រមូលផ្តុំអ្នកដឹកនាំដែលអាចជួយអភិវឌ្ឍគោលនយោបាយឆ្ពោះទៅមុខ ដែលមិនត្រឹមតែដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំផែនការសម្រាប់បញ្ហាប្រឈមនៅថ្ងៃអនាគតដែលឧស្សាហកម្មនេះនឹងប្រឈមមុខផងដែរ។

ក្រុមប្រឹក្សានឹងផ្ដល់នូវជំនាញលើប្រធានបទដែលពាក់ព័ន្ធហើយផ្តល់យោបល់លើគោលនយោបាយនិងការអនុវត្តគោលនយោបាយរបស់TikTokដើម្បីជួយរៀបចំគោលការណ៍ណែនាំថ្នាក់តំបន់និងពិភពលោក។ក្រុមប្រឹក្សានេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកបញ្ហាប្រឈមដែលកំពុងកើតមាននឹងអាចកើតមាននៅក្នុងតំបន់ដែលជះឥទ្ធិពលដល់TikTokនិងអ្នកប្រើប្រាស់TikTokផ្ទាល់ ហើយពួកគេក៏នឹងបង្កើតយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះផងដែរ។

លោក Arjun Narayan ជានាយកផ្នែកទំនុកចិត្តនិងសុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិកនិយាយថា ៖ “ TikTokកំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមានក្នុងការកែលម្អគោលនយោបាយនិងដំណើរការរបស់ខ្លួនជាមួយនឹងការបង្កើតក្រុមប្រឹក្សាប្រឹក្សាសុវត្ថិភាពAPAC។ ខ្ញុំពិតជាមានសេចក្តីរីករាយក្នុងការស្វាគមន៍សមាជិកស្ថាបនិកក្រុមប្រឹក្សានិងជឿជាក់យ៉ាងមុតមាំថា​ក្រុមប្រឹក្សា​នេះ​នឹង​ផ្តល់​នូវ​ដំបូន្មាន​ល្អៗ​ដែល​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​ខណៈក្រុមហ៊ុនTikTokកំពុងបន្តពង្រឹងគោលនយោបាយមាតិការបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក។យើងទន្ទឹងរង់ចាំការពង្រីកក្រុមប្រឹក្សារបស់យើងនាថ្ងៃអនាគតជាមួយវត្តមានអ្នកនាំពាក្យមកពីទីផ្សារផ្សេងៗទៀតនៅក្នុងតំបន់”។

សមាជិកដំបូងរបស់ក្រុមប្រឹក្សាផ្តល់យោបល់សុវត្ថិភាព APAC របស់ TikTok គឺ ៖

  • Jehan Ara, Pakistan Software Houses Association for IT & ITES and The Nest i/o, មកពីប្រទេសប៉ាគីស្ថាន គឺជាអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យព័ត៌មានវិទ្យា និងជំនាញលើបញ្ហាទាក់ទងនឹងមាតិកាទូទៅ។

  • Amitabh Kumar, Founder of Social Media Matters, មកពីប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ពីគំនិតផ្តួចផ្តើមរបស់គាត់នៅក្នុងយុទ្ធនាការឌីជីថលសង្គមហើយត្រូវបានគេឲ្យតម្លៃខ្ពស់ចំពោះកម្មវិធីសុវត្ថិភាពឌីជីថលរបស់គាត់ដែលផ្តោតលើការយល់ដឹងពីយេនឌ័រ សិទ្ធិឌីជីថល និងសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត។

  • Nguyen Phuong Linh, Management and Sustainable Development Institute, មកពីប្រទេសវៀតណាម ជាអ្នកតស៊ូមតិដើម្បីសិទ្ធិរបស់ក្រុមដែលងាយរងគ្រោះជាពិសេសកុមារ យុវជន ស្ត្រី និងជនពិការ។

  • Dr. Yuhyun Park, DQ Institute, មកពីប្រទេសសិង្ហបូរី ដែលមានបទពិសោធនិងជំនាញដ៏មានតម្លៃក្នុងអក្ខរកម្មឌីជីថល ជំនាញ និងការត្រៀមខ្លួន។

  • Prof. Akira Sakamoto, Ochanomizu University, មកពីប្រទេសជប៉ុន មានជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល។

  • Prof. Seungwoo Son, Chung-Ang University, មកពីប្រទេសកូរ៉េ គឺជាអ្នកជំនាញដ៏ល្បីល្បាញខាងច្បាប់កម្មសិទ្ធិបញ្ញានិងច្បាប់អ៊ីនធឺណិតដែលរួមបញ្ចូលទាំងការបរិហារកេរ្តិ៍អាសអាភាសនិងព័ត៌មានមិនពិត។

  • Anita Wahid, Gusdurian Network Indonesia and MAFINDO (Indonesia Anti-HoaxSociety) មកពីប្រទេសឥណ្ឌូនេស៊ី គឺជាសកម្មជនសិទ្ធិមនុស្សនិងការប្រឆាំងការបោកបញ្ឆោតដែលយល់ពីបញ្ហាសុវត្ថិភាពកុមារនិងតម្រូវការមាតិកាសាសនា។

ក្រុមប្រឹក្សានឹងប្រជុំប្រចាំត្រីមាសដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗដូចជាសុវត្ថិភាពតាមអ៊ីនធឺណិត សុវត្ថិភាពកុមារ អក្ខរកម្មឌីជីថល សុខភាពផ្លូវចិត្ត និងសិទ្ធិមនុស្ស របាយការណ៍ស្តីពីការសង្កេតនិងបញ្ជូនអនុសាសន៍ជាផ្លូវការទាក់ទងនឹងបញ្ហាដែលបានពិភាក្សា។ ដើម្បីស្វែងយល់បន្ថែមអំពីក្រុមប្រឹក្សាផ្តល់យោបល់សុវត្ថិភាព APAC របស់ TikTok និងសមាជិកសូមចូលមើលគេហទំព័រ https://www.tiktok.com/safety/resources/tiktok-safety-advisory-council

TikTok មាននៅជាង ១៥០ ប្រទេសនិងតំបន់ដែលមានរហូតដល់ទៅ ៧៥ ភាសា។ ទាញយកកម្មវិធី TikTok តាមរយៈ Apple App StoreGoogle Play Store

TikTok គឺជាកម្មវិធីវីដេអូទម្រង់ខ្លីដែលឈានមុខគេ។ បេសកកម្មរបស់យើង គឺដើម្បីចាប់យកនិងបង្ហាញពីគំនិតច្នៃប្រឌិត ចំណេះដឹង និងពេលវេលាដែលមានសារៈសំខាន់របស់ពិភពលោកដោយផ្ទាល់ពីទូរស័ព្ទ។ TikTok អាចធ្វើអោយមនុស្សគ្រប់គ្នាក្លាយជាអ្នកបង្កើត និងលើកទឹកចិត្តអោយអ្នកប្រើប្រាស់ចែករំលែកនូវចំណង់ចំណូលចិត្តនិងគំនិតច្នៃប្រឌិតតាមរយៈវីដេអូរបស់ពួកគេ។ TikTok មានមូលដ្ឋាននៅទូទាំងពិភពលោកដូចជា Los Angeles, New York, London, Paris, Berlin, Dubai, Mumbai, Singapore, Jakarta, Seoul និង Tokyo (www.tiktok.com)៕

អត្ថបទ៖ សុខហេង