ក្រសួងផ្ដល់សិទ្ធឲ្យក្រុមហ៊ុនប្រេស្ទីល៍ អូតូ តែមួយគត់ ក្នុងការនាំចូលនិងចែកចាយផ្តាច់មុខឡានម៉ាក BMW នៅកម្ពុជា
- 2020-09-24 07:52:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងផ្ដល់សិទ្ធឲ្យក្រុមហ៊ុនប្រេស្ទីល៍ អូតូ តែមួយគត់ ក្នុងការនាំចូលនិងចែកចាយផ្តាច់មុខឡានម៉ាក BMW នៅកម្ពុជា
ចន្លោះមិនឃើញ
BMW ដែលជារថយន្តម៉ាកល្បីលំដាប់កំពូលមកពីប្រទេសអាល្លឺម៉ង់ តែងត្រូវបានគេទទួលស្គាល់ពីប្រណីតភាព គុណភាព និងបច្ចេកវិទ្យាទំនើបៗស័ក្តិសមទៅនឹងជីវិត ទាន់សម័យថ្លៃថ្នូរ។ វត្តមានរថយន្តដ៏ប្រណីតនេះ ពិតជាមានភាពពេញនិយមខ្លាំងនៅពាសពេញសកលលោក។
សម្រាប់នៅក្នុងប្រទេសកម្ពុជាយើងវិញ មានតែក្រុមហ៊ុន ប្រេស្ទីល៍ អូតូ ឯ .ក តែមួយគត់ ដែលត្រូវបានទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តរួមទាំងគ្រឿងបន្លាស់ម៉ាក BMW និងទទួលបានការធានាប្រកបដោយវិជ្ជាជីវៈបំផុត។
គួរបញ្ជាក់ដែរថា សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខនេះ ត្រូវបានអនុម័តដោយក្រសួង ពាណិជ្ជកម្ម ក្នុងគោលបំណងការពារការនាំចូលរថយន្ត BMW ណាមួយដែលគ្មានប្រភពច្បាស់លាស់៕