iOS 14.0.1 ចេញមកដោះស្រាយរឿង iPhone មួយចំនួនភ្ជាប់ Wi-Fi មិនបាន

  • 2020-09-25 01:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ​ iOS 14.0.1 ជា​ការ​ការ​អាប់ដេត​លើក​ដំបូង​សម្រាប់​ប្រព័ន្ធ iOS 14 ដែល​បាន​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។ ការ​អាប់ដេត​ថ្មី​នេះ​គឺ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​កើត​មាន​លើ​ iOS 14 ពេល​ចេញ​ដំបូង។

បញ្ហា​​មួយ​ចំនួន​ដែល​​ត្រូវ​បាន​ដោះ​ស្រាយ​មាន​ដូច​ជា​ការ​ បញ្ហា​មិន​បង្ហាញ​ចេញ​រូបភាព​ពេល​ថត​រូប​នៅ​លើ iPhone 7 និង iPhone 7 Plus មួយ​ចំនួន, ដោះ​ស្រាយ​រឿង​ iPhone មិន​អាច​ភ្ជាប់​ Wi-Fi បាន​ និង​បញ្ហា​ផ្សេងៗ​ទៀត​ជា​ច្រើន។

ក្រៅ​ពី​ iOS 14.0.1 ក្រុមហ៊ុន Apple ក៏​បាន​បញ្ចេញ​ការ​អាប់ដេត​សម្រាប់ iPadOS 14.0.1, tvOS 14.0.1 និង watchOS 7.0.1 ផង​ដែរ ដែល​មាន​ជួសជុល​បញ្ហា​ជា​ច្រើន​​៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង