ឡុង​ សុភី៖​ ប្រកួត​យប់​មិញ​មិន​ទំនង​ចាញ់​សោះ​ ឲ្យ​ចាញ់​ទៀត​

  • 2020-09-28 02:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ជង្គង់​មក​ពី​ខេត្ត​បាត់ដំបង​ ឡុង​ សុភី​ ថា​ប៉ះ​គ្នា​ជា​មួយ​ ពុទ្ធ​ ឆាយរិទ្ធី​ យប់​មិញ​មិន​សម​ចាញ់​សោះ​ ខ្លួន​វ៉ៃ​ពេញ​ៗ​ ហ្នឹង​ឈ្នះ​សឹង​គ្រប់​ទឹក​ទៅ​ហើយ​ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​ចាញ់​វិញ។​

ឡុង​ សុភី (ក្រហម)

ឡុង​ សុភី​ បាន​ឲ្យ​ដឹង​ថា​ យប់​មិញ​នេះ​មិន​សម​ណា​ឲ្យ​ខ្លួន​ចាញ់​កីឡាករ​ ពុទ្ធ​ ឆាយរិទ្ធី​ នោះ​ទេ ​ព្រោះ​ខ្លួន​វ៉ៃ​ចេញ​បាន​ពេញៗ​ ខណៈ​ដៃគូ​វិញ​ចេញ​ច្រើន​ប៉ុន្តែ​មិន​សូវ​ត្រូវ​ ចេញ​បាន​តែ​ហៅ​ថា​ចេញ​មិន​មាន​ត្រង់​ណា​យក​ពិន្ទុ​បាន។​ ពី​ទឹក​ទី១-២-៣​ និង​ទឹក៥​ សុភី​ យល់​ឃើញ​ថា​ខ្លួន​ពិត​ជា​មាន​ប្រៀប​ ឬ​ឈ្នះ​តែ​ម្ដង​ ប៉ុន្តែ​លទ្ធផល​បែរ​ជា​ដូច្នេះ​វិញ។​

ឡុង​ សុភី (ក្រហម)

កីឡាករ​ចាស់​វស្សា​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ខ្លួន​ពិត​ជា​មិន​អស់​ចិត្ត​ទៅ​ហ្នឹង​លទ្ធផល​ជា​មួយ​ ពុទ្ធ​ ឆាយរិទ្ធី​ នេះ​ណាស់​ហើយ​នេះ​មិន​មែន​ជា​លើក​ទី១​ ឡើយហើយក៏មិន​យល់​ការ​ពិន្ទុ​ ឬ​ការ​ផ្ដល់​ឲ្យ​ ពុទ្ធ​ ឆាយរិទ្ធី​ ឈ្នះ​ត្រង់ចំណុច​ណាដែរ។ រំលឹក​ដែរ​ថា​ យប់​មិញ​នេះ​ ឡុង​ សុភី​ ចាញ់​ពិន្ទុ​កីឡាករ​ ពុទ្ធ​ ឆាយរិទ្ធី​ ក្នុង​កម្មវិធី​ប្រដាល់​ខារ៉ាបាវ​ នៅ​លើ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​