ទីបំផុត Apple ព្រមតាម Facebook
- 2020-09-28 06:58:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Apple ព្រមតាម Facebook
ចន្លោះមិនឃើញ
កាលពីខែសីហា អំឡុងពេលដែល Facebook ដាក់ដំណើរការមុខងាររៀបចំកម្មវិធីជួបជុំតាមអនឡាញសម្រាប់ អ្នកផលិតមាតិកា គ្រូបង្រៀន និងអាជីវកម្មតូចៗ ក្រុមហ៊ុនបានប្រកាសថានឹងមិនគិតកម្រៃជើងសាឡើយ។ Google ក៏បានយល់ព្រមមិនយកកម្រៃ ៣០% ពីកម្មវិធី Facebook លើ Android សម្រាប់មុខងារនេះដែរ ប៉ុន្តែ Apple នាពេលនោះមិនបានអនុគ្រោះឡើយ។
យ៉ាងណាក្ដីពេលនេះ Facebook និយាយថា Apple បានត្រួតពិនិត្យលើការសម្រេចចិត្តរបស់ខ្លួនឡើងវិញ និងលែងយកកម្រៃជើងសា ៣០% ជាបណ្ដោះអាសន្ន ពោលគឺត្រឹមឆ្នាំ ២០២១ ខាងមុខ។
គួរដឹងថា Apple តែងគិតកម្រៃជើងសារជាធម្មតា ៣០% ចំពោះការចំណាយលុយទាំងអស់តាមរយៈកម្មវិធីលើ iOS ដែល Facebook សង្ឃឹមថា Apple អាចនឹងលើកលែងចំពោះមុខងារថ្មីដែលខ្លួនបង្កើតឡើងក្នុងគោលបំណងជួយដល់អាជីវកម្មតូចៗរងគ្រោះដោយសារជំងឺកូវីដ១៩។ មុខងារប្រារព្ធកម្មវិធីតាមអនឡាញ តម្រូវឲ្យអ្នកប្រើប្រាស់បង់លុយទើបអាចចូលរួមបាន៕