អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ប្រែមុខមាត់ថ្មី តាមស្ដង់ដាអន្តរជាតិ!
- 2020-09-29 02:56:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ប្រែមុខមាត់ថ្មី តាមស្ដង់ដាអន្តរជាតិ!
ចន្លោះមិនឃើញ
អាងហែលទឹក នៃពហុកីឡាដ្ឋានជាតិអូឡាំពិក ត្រូវបានសម្ភោធ និងដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី សម្តេចពិជ័យសេនា ទា បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមន្ត្រីជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរដែន តំណាងក្រុមហ៊ុនសាងសង់ សមាជិក សមាជិកាសហព័ន្ធ កីឡាករ កីឡាការិនី និងក្រុមកាយរិទ្ធិជាច្រើនរូបផងដែរ។
អាងហែលទឹកនេះត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ មាន១០បន្ទាត់ ជាខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ប្រើប្រាស់រយៈពេល១៨ខែ ចំណាយថវិកាប្រមាណ៣.០០០.០០០ដុល្លាអាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction។ ហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកនេះមានបំពាក់ម៉ាស៊ីនបូបនិងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ផ្ទាំងLED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា ។
សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីសហព័ន្ធខ្មែរកីឡាហែលទឹកទាំងអស់ ដែលបានខិតខំប្រមូលការឧបត្ថម្ភគាំទ្រ និងជំរុញ នូវការជួសជុលសាងសង់អាងហែលទឹក និងអាងលោតទឹកនេះ ដោយមានបំពាក់ឧបករណ៍ទំនើប ទាន់សម័យ ស្របតាមស្តង់ដារអន្តរជាតិទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន។ លោកក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នកម្ពុជា មានអាងហែលទឹកនៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង កំពង់ចាម ភ្នំពេញ និងខេត្តកណ្ដាល (ស្រុកកោះធំ)។