​​​ហុង ផេង ​អាច​ចូល​ហ្វឹកហាត់​វិញ​​ ក្រោយ​ធូរស្រាល​ពី​របួស

  • 2020-09-29 03:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធាន​ក្រុម​បឹង​កេត​ ហុង ផេង នឹង​វិល​ចូល​ទីលាន​ហ្វឹកហាត់​វិញ​ នៅ​សប្ដាហ៍​នេះ​​ក្រោយ​បាន​ធូរស្រាល​ពី​របួស​​ជង្គង់ ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ហ្វឹកហាត់។

ហុង ផេង

​​អតីត​ខ្សែ​ការពារ​ជម្រើសជាតិ និង​ជា​កីឡាករ​សំខាន់​របស់​បឹង​កេត​​រូបនេះ​​បាន​ឲ្យ​ដឹង​ថា គេ​បាន​ធូរស្រាល​ច្រើន​ហើយ។ ​​មិន​យូរ​ទេ​ ​នឹង​វិល​ចូល​ទីលាន​ហ្វឹកហាត់​ជា​មួយ​ក្រុម​វិញ​បាន​ ​​ដែល​អាច​ទំនង​ជា​ពាក់​កណ្ដាល​សប្ដាហ៍​នេះ។

​សម្រាប់​ការ​បង្ហាញ​ខ្លួន​ជួយ​ក្រុម​លេង​ទល់​ ទ័ព រូប​គេ​មិន​ទាន់​ប្រាកដ​ទេ ​​ពី​ព្រោះ​របួស​ទើប​​តែ​ជា​។ ប៉ុន្តែ​ជុំ​វិញ​រឿង​បាន​លេង​ឬ​អត់​ ត្រូវ​សម្រេច​ទៅលើ​​លោក គីម​ ភក្ដី ដែល​ជា​គ្រូ​បង្វឹក​ជា​អ្នក​សម្រេច​។

ហុង ផេង​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ខក​ខាន​ជួយ​ក្រុម​មួយ​រយៈ​ហើយ ​ដែល​តំណែង​ប្រធាន​ក្រុម​ត្រូវ​បាន​ធ្លាក់​ទៅ​លើ ទេស សម្បត្តិ ​ជា​អ្នក​រាប់​រង។ បឹង​កេត​បច្ចុប្បន្ន​​កំពុង​ស្ថិត​នៅ​កំពូល​​លីគ​កំពូល​កម្ពុជា​​គិត​ត្រឹម​សប្ដាហ៍​ទី​១៦ ​រក​​បាន​ ៣៧ ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ដែល​មាន ៣៥ ពិន្ទុ​ ៕ ​​​​​​​​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​