តិចអត់ដឹង! សូវៀតមានកីឡាករឈ្នះ Ballon d'Or ច្រើនជាងអេស្ប៉ាញទៀតផង
- 2020-09-30 10:17:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹង! សូវៀតមានកីឡាករឈ្នះ Ballon d'Or ច្រើនជាងអេស្ប៉ាញទៀតផង
ចន្លោះមិនឃើញ
សហភាពសូវៀត មានកីឡាករឈ្នះពានបាល់មាស Ballon d'Or ច្រើនជាង ប្រទេសអេស្ប៉ាញទៀតផង ដោយប្រទេសកាន់របបកុម្មុយនិស្តមួយនេះ មានកីឡាករ ៣នាក់ឈ្នះពាននេះ។
កីឡាករទាំង ៣រូបនោះមានដូចជា អ្នកចាំទីជនជាតិរុស្ស៊ី Lev Yashin មកពីក្លឹប Dynamo Moscowឈ្នះនៅឆ្នាំ១៩៦៣ ខ្សែប្រយុទ្ធជនជាតិអ៊ុយក្រែន Oleg Blokhin មកពីក្លឹប Dynamo Kiev ឈ្នះនៅឆ្នាំ១៩៧៥ និងខ្សែបម្រើប្រយុទ្ធអ៊ុយក្រែន Igor Belanov មកពី Kiev ដូចគ្នា ដែលឈ្នះនៅឆ្នាំ១៩៨៦។
ចំណែកឯអេស្ប៉ាញវិញ មានកីឡាករឈ្នះពាន Ballon d'Or ២នាក់ តែឈ្នះ ៣សម័យ។
កីឡាករទាំងពីរនាក់នោះគឺ ខ្សែប្រយុទ្ធប្រចាំក្លឹប Real Madrid កីឡាករ Alfredo de Stefano ืឈ្នះនៅឆ្នាំ១៩៥៧ និងឆ្នាំ១៩៥៩ និងខ្សែបម្រើអេស្ប៉ាញ Luis Suarez ឈ្នះនៅឆ្នាំ១៩៦០៕