អ្នកចូលចិត្តផឹកកាហ្វេជាង ១០០នាក់ជុំគ្នាប្រារព្ធទិវាណេសកាហ្វេឡើងផ្អើលផ្សារថ្មី(មានវីដេអូ)

  • 2020-10-01 10:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារតែរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះ ប្រជាជនកម្ពុជាតែងតែទទួលបានភាពរីករាយស្រស់ស្រាយនាពេលព្រឹកកាន់តែប្រសើរជាងមុនជាមួយនឹងណេសកាហ្វេមួយកែវដ៏ឈ្ងុយឆ្ងាញ់ ដែលជាម៉ាកកាហ្វេទទួលបានការជឿទុកចិត្តបំផុតនៅលើពិភពលោក និងជាជម្រើសកាហ្វេឈានមុខគេនៅក្នុងកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ដោយស្មារតីនៃការស្រលាញ់ និងដើម្បីបង្កើនការយល់ដឹងអំពីកាហ្វេ ឆ្នាំនេះ ណេសកាហ្វេ បានប្រមូលផ្តុំអ្នកនិយមញុំាកាហ្វេជាច្រើននាក់ពីគ្រប់ទិសទី មកជុំគ្នាដើម្បីអបអរសាទរទិវាណេសកាហ្វេ ស្របគ្នានឹងទិវាកាហ្វេអន្តរជាតិ ដោយមានការចូលរួមប្រារព្ធធពីប្រទេសជាង ១៨០ នៅជុំវិញពិភពលោក។ ទិវានេះ ត្រូវបានធ្វើឡើងដើម្បីប្រមូលផ្ដុំអ្នកនិយមកាហ្វេទាំងអស់ ក្នុងគោលបំណងអបអរ និងបង្ហាញពីឆន្ទៈរួមគ្នាក្នុងការលើកកម្ពស់គុណតម្លៃនៃគ្រាប់កាហ្វេប្រកបដោយនិរន្តរភាព។

នាយកគ្រប់គ្រង Nestle ប្រចាំប្រទេសកម្ពុជា លោក Chandana Fernando បានមានប្រសាសន៍ថា ៖ “ឆ្នាំនេះគឺជាឆ្នាំទី ៣ ហើយសម្រាប់យើង។ យើងយល់ និងមើលឃើញពីសារសំខាន់ និងតម្លៃនៃទិវានេះ។ ការអបអរសាទរនេះ គឺជាឱកាសមួយដើម្បីឱ្យអ្នកដែលចូលចិត្តកាហ្វេទាំងអស់ចូលរួមចែករំលែកនូវពេលវេលាដ៏រីករាយ ដែលកាហ្វេនាំមកកាន់ជីវិតរបស់ពួកគាត់” ។

ទិវានេះពោរពេញដោយសកម្មភាពសប្បាយៗ ជាច្រើនរួមមាន ៖ ការលេងល្បែងកម្សាន្តជាមួយកែវណេសកាហ្វេ ដែលចាប់ផ្តើមនៅមុខផ្សារធំថ្មី បន្ទាប់មកបន្តទៅមជ្ឈមណ្ឌលភ្នំពេញ និងស្ថានីយរថយន្ដក្រុងច្បារអំពៅ ដែលអនុញ្ញាតឱ្យអ្នកនិយមកាហ្វេនៅតាមទីតាំងនីមួយៗ អាចចូលរួមលេងល្បែងកម្សាន្ដដើម្បីទទួលបានរង្វាន់ផងដែរ។

កម្មវិធីនេះត្រូវបានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ ណេសកាហ្វេ ដោយមានទូតសុឆន្ធៈពីណេសកាហ្វេ លោក ជា វណ្ណារិទ្ធ ធ្វើការអត្ថាធិប្បាយ និងផ្តល់ជូនកាដូអនុស្សាវរីយ៍ពីណេសកាហ្វេ ដល់អ្នកនិយមកាហ្វេ រួម និងការភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ ណេសកាហ្វេ រាប់ពាន់កែវដោយឥតគិតថ្លៃផងដែរ។

NESCAFÉ ដឹងថា កាដូដែលឥតព្រៀងទុកតែងតែធ្វើឱ្យអ្នកទទួលមានការភ្ញាក់ផ្អើល និងសប្បាយរីករាយ ដូច្នេះហើយពួកគេបានប្រើប្រាស់រថយន្តណេសកាហ្វេ ធ្វើដំណើរជុំវិញទីក្រុងភ្នំពេញដើម្បីឱ្យ អ្នកចូលរួមអាចថតរូប និងផ្តល់នូវភាពភ្ញាក់ផ្អើលជាមួយនឹងការចែកជូនកាដូអនុស្សាវរីយ៍ដូចជា៖ កែវណេសកាហ្វេ, ណេសកាហ្វេប្លេនអេនព្រូវ , និងណេសកាហ្វេកំប៉ុងជាដើម។ សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃបេសកកម្មរួមរបស់ ណេសកាហ្វេ ក្នុងការចែករំលែកកាហ្វេ និងពេលវេលាល្អៗជាមួយអតិថិជនទាំងអស់។

លោក Chandana បានបន្ថែមទៀតថា៖ “ក្នុងដំណើរប្រកបដោយភាពជោគជ័យនៅកម្ពុជា ណេសកាហ្វេ បានបង្ហាញតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកភ្ជាប់ទំនាក់ទំនង ដែលជំរុញឱ្យប្រជាជនកម្ពុជាពង្រឹងទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគាត់ ហើយជារៀងរាល់ថ្ងៃ គឺជាការចាប់ផ្ដើមថ្ងៃថ្មីជាមួយណេសកាហ្វេ” ។

ក្លិនដ៏ឈ្ងុយ និងរសជាតិដ៏ឆ្ងាញ់របស់ ណេសកាហ្វេ នឹងធ្វើឱ្យអារម្មណ៍របស់លោកអ្នកស្រស់ថ្លា។ អាចនិយាយម៉្យាងទៀតបានថា ពេលវេលាពេលព្រឹករបស់លោកអ្នកកាន់តែប្រសើរជាមួយ ណេសកាហ្វេ។ ប្រជាជនកម្ពុជាជាច្រើនបានចាប់ផ្តើមបង្កើតទំនាក់ទំនងល្អៗ ជាមួយគ្នាតាមរយៈការពិសាណេសកាហ្វេមួយកែវ។ យើងតែងតែព្យាយាមធ្វើការច្នៃប្រឌិត និងកែលម្អផលិតផលរបស់យើងដើម្បីផ្តល់នូវជម្រើសកាន់តែប្រសើរជាងមុន ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា។

យើងរីករាយដែលឃើញថា ណេសកាហ្វេ នៅតែជាកាហ្វេដែលអតិថិជនតែងតែចូលចិត្តពីមួយជំនាន់ទៅមួយជំនាន់

អត្ថបទថ្មី