ក្រោយ​ឆ្លង​ផុត​រឿង​ប៉ះ​ទង្គិច​គ្នា​ច្រើន ឥឡូវ ពេជ្ជតា ទទួល​បាន​ការងារ​ថ្មី​ដែល​គេ​មើល​ឃើញ​ថា អ្នក​នាង​នៅ​តែ​ស្អាត!

  • 2020-10-05 03:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង ម៉េង កែវ​ពេជ្ជតា នៅ​ប៉ុន្មាន​ខែ​មុន​នេះ បាន​កើត​មាន​រឿង​រ៉ាវ​ជា​ច្រើន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព កេរ្តិ៍​ឈ្មោះ និង​កិត្តិយស​របស់​ខ្លួន​ផង។ ប៉ុន្តែ​រឿង​រ៉ាវ​ទាំង​នោះ​បាន​ផុត​រលត់​អស់ ហើយ​ឥឡូវ​នេះ​តារា​រៀម​ច្បង​ទទួល​បាន​ការងារ​ថ្មី​មួយ​ហើយ។

នេះ​ជា​សមិទ្ធផល​ថ្មី​របស់​អ្នក​នាង ម៉េង កែវ​ពេជ្ជតា បន្ទាប់​ពី​ប៉ុន្មាន​ខែ​មុន​ជីវិត​ក្រប​ដណ្ដប់​ដោយ​អ័ព្ទ​នៃ​រឿង​អាស្រូវ។ ការងារ​ថ្មី​នេះ គេ​បាន​ឃើញ​អ្នក​នាង បាន​ចូល​ខ្លួន​មក​ទទួល​ថត​បង្ហាញ​ឈុត​ប្រពៃណី​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​ឈុត​ឲ្យ​សម្អាង​ការ​មួយ។

ត្បិត​ថា បាន​ឃ្លាត​ឆ្ងាយ​ពី​ការងារ​អស់​នេះ​អស់​រយៈ​ពេល​យូរ​ក្រែល​ដែរ​ហើយ​នោះ ព្រម​ទាំង​មាន​វ័យ​ច្រើន​ណាស់​ហើយ​ក៏​ពិត​មែន ប៉ុន្តែ​គេ​មើល​ឃើញ​ថា តារា​ចម្រៀង​រៀម​ច្បង​រូប​នេះ នៅ​តែ​មាន​ភាព​ទាក់ទាញ​ដដែល តាម​រយៈ​រូប​សម្ផស្ស​ដ៏​ស្រស់​ផូរផង់ សាក​សម​នឹង​សំលៀកបំពាក់​ប្រពៃណី​ប៉ុន្មាន​ឈុត​ដែល​ក្រាល​គ្រប់​លើ​ប្រាណ​នា​ពេល​នេះ។

ប៉ុន្មាន​ខែ​មុន ម៉េង កែវ​ពេជ្ជតា បាន​កើត​មាន​ជម្លោះ​ពាក្យ​សំដី​ស្រួចស្រាល់​ជាមួយ​នឹង ទូច ស៊ុន​និច ដែល​បច្ចុប្បន្ន​រស់​នៅ​សហរដ្ឋ​អាមេរិក។ ជម្លោះ​អ្នក​ទាំង​ពីរ គឺ​មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​លើកឡើង​ពី​ការ​យក​បទ​ចម្រៀង​គ្នា​ទៅ​ច្រៀង ដោយ​រៀម​ច្បង​ថា សិស្ស​ប្អូន​បាន​ចង់​ល្បី​ដោយ​ព្យាយាម​យក​បទ​របស់​ខ្លួន​ទៅ​ច្រៀង។ ហើយ​ក្រោយ​មក សិស្ស​ប្អូន​ក៏​បាន​ចេញ​វីដេអូ​ធ្វើ​ការ​ឆ្លើយ​តប។

ជម្លោះ​ពាក្យ​សំដី​របស់​អ្នក​ទាំង​ពីរ បាន​កើត​ឡើង​មួយ​រយៈ​ខ្លី បន្ទាប់​មក​ក៏​ស្ងាត់។ រំលង​បាន​ប្រមាណ​តែ​១ខែ ឲម្ចាស់​បទ "ប្រុស​ចិត្ត​ពពក" ក៏​ទទួល​រង​ពាក្យ​បណ្ដឹង​ពី​លោក​ជំទាវ ហ៊ុន ស៊ីណាត ថែម​ទៀត។ គ្រា​នោះ​លោក​ជំទាវ បាន​ដាក់​ពាក្យ​ប្ដឹង​អ្នក​នាង ម៉េង កែវ​ពេជ្ជតា ដោយ​បាន​ចោទ​អ្នក​នាង ម៉េង កែវពេជ្ជតា និង​គូកន​ថា​បាន​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើងលើ​លោក​ជំទាវ​។ បណ្ដឹង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ បាន​កើត​ឡើង​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា។

ប៉ុន្តែ​បន្ត​មក​ទៀត ក៏​មិន​មាន​ព័ត៌មាន​វិវត្ត​ថ្មី​អំពី​ករណី​នេះ​ដែរ ពោល​គឺ​អ្វី​ៗ​បាន​ស្ងាត់​ទៅ​តាម​ពេល​វេលា ស្រប​ពេល​អ្នក​ ម៉េង កែវ​ពេជ្ជតា ក៏​បន្ត​ស្ងៀមស្ងាត់ ដោយ​ទើប​នឹង​លេច​ចេញ​ការងារ​ថ្មី ថត​សម្អាង​ការ​នា​ពេល​នេះ ដែល​គេ​មើល​ឃើញ​ថា តារា​ចម្រៀង​សំឡេង​ក្រអួន​រូប​នេះ នៅ​តែ​ស្រស់​សោភា មិន​គួរ​ឲ្យ​ជឿ។ តោះ ទស្សនា​រៀម​ច្បង​ទាំង​អស់​គ្នា៖

រូបភាព៖ ផ្ដល់​អោយ(ក្រេឌីត៖ សម្អាង​ការ​ប្រសិទ្ធសិរី)

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម