ប្រកួត​​យប់​មិញ រថថាំង ចូល​កែង​ប៉ើង​ជិត​២​ម៉ែត្រ ​តែ​មិន​សន្លប់​​ងើប​មក​វាយ​ទៀត

  • 2020-10-06 02:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​បន្ទាប់​ពី​រង​ចាំ​អស់​រយៈពេល​ជា​យូរ ទីបំផុត​​​​អ្នក​ប្រដាល់​ថៃ Rodtang Jitmuagnon អាច​សងសឹក​សិស្ស​ច្បង Kaonar PK Saenchai បាន​សម្រេច​កាល​ពី​យប់​មិញ។

ជើង​ខ្លាំង​លំដាប់ A របស់​ប្រទេស​ថៃ​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​ម្ដង​ហើយ​កាល​ពី​​ដើម​ឆ្នាំ​២០២០​នៅ​សង្វៀន Rajadamnern ដោយ​កាល​នោះ Kaonar ជា​អ្នក​ឈ្នះ​ពិន្ទុ។ យ៉ាណាមិញ Rodtang ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​​សងសឹក ដែល​រៀបចំ​ក្នុង​កម្មវិធី R1UFA។

ក្នុង​ការ​ប្រកួត​ដែល​មាន​អ្នក​ទស្សនា​​ផ្ទាល់​តាម​ផេក MuayR1 ជិត​១០​ម៉ឺន​នាក់​ កីឡាករ​ទាំង​ពីរ​បាន​ប្រកួត​គ្នា​យ៉ាង​ជក់ចិត្ត។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​​នោះ​គឺ​ក្នុង​ទឹក​ទី​៣ Rodtang បាន​ចូល​​​មួយ​កែង​ពេញ ប៉ើង​ជិត​២​ម៉ែត្រ​ឯណោះ ប៉ុន្តែ​គេ​បាន​ក្រោក​ឡើង​លឿន​​ក្នុង​សភាព​ធម្មតា​រួច​ប្រកួត​បន្ត។

តាម​រយៈ​ការ​ប្រកួត​​​៥​ទឹក​ពេញ​ ប្រើ​រន្ទះ​ជើង​និង​កណ្ដាប់​ដៃ​ធ្ងន់​ៗ Rodtang Jitmuagnon ត្រូវ​​បាន​ចៅក្រម​​​កាត់​សេចក្ដី​ឲ្យ​​ឈ្នះពិន្ទុ​លើ Kaonar PK Saenchai៕

អត្ថបទ៖ ហេង សុធារិទ្ធិ