មើលជោគលាភឆ្នាំទាំង១២កើតឡើងបែបណាខ្លះ ពេលចូល ២០២១
- 2020-10-07 07:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលជោគលាភឆ្នាំទាំង១២កើតឡើងបែបណាខ្លះ ពេលចូល ២០២១
ចន្លោះមិនឃើញ
តោះ សាកមើលលទ្ធផលទាំងអស់គ្នា ពីជោគលាភរបស់អ្នកក្នុងឆ្នាំ២០២១ ខាងមុខ។
១. ជូត
ក្នុងឆ្នាំ២០២១ គឺជាឆ្នាំមាសសម្រាប់អ្នកកើតឆ្នាំជូត ហើយគេនឹងជួបលាភសំណាងនៅខែ មីនា សីហា និងវិច្ឆិកា។ អំឡុងប៉ុន្មានខែនេះ អ្នកកើតឆ្នាំកណ្តុរ នឹងមានឱកាសបំពេញក្តីសុបិនឲ្យក្លាយជាការពិត រួមទាំងស្ថេរភាពហិរញ្ញវត្ថុផងដែរ។ លើសពីនេះ មិនថាការងារថ្មីចាស់ សុទ្ធតែអាចផ្តល់នូវសមិទ្ធិផលជាទីគាប់ចិត្តសម្រាប់រូបគេ។
២. ឆ្នាំឆ្លូវ
ឆ្នាំ ២០២១ មនុស្សដែលកើតឆ្នាំគោ នឹងជួបប្រទះរឿងរ៉ាងដ៏អស្ចារ្យ ពិសេសគឺទ្រព្យសម្បត្តិតែម្តង។ គេនឹងមានខ្សែជីវិតពោរពេញដោយភាពរីករាយ ព្រមទាំងអាចសល់លុយច្រើនក្នុងខែមេសា និងតុលា ផងដែរ។ ក្រៅពីនេះ សម្រាប់យុវវ័យដែលកើតឆ្នាំឆ្លូវ ពួកគេនឹងរៀនសូត្របានច្រើនពីបទពិសោធន៍ផ្សេងៗ សម្រាប់២០២១ នេះ។
៣. ឆ្នាំខាល
តាមក្បួនទស្សន៍ទាយ អ្នកកើតចំឆ្នាំខាល នឹងមានពេលវេលាដ៏ពិសេស ព្រមទាំងសំណាងដោយមិនដឹងខ្លួន នៅក្នុងខែកុម្ភៈ មិថុនា និងកញ្ញា។ ខែទាំងនេះ នឹងនាំមកនូវរឿងរ៉ាវល្អៗ ព្រមទាំងការផ្លាស់ប្តូរដ៏មានន័យបំផុតដែលអ្នកកើតឆ្នាំខ្លា មិនគួរព្រងើយកន្តើយឡើយ។
៤. ឆ្នាំថោះ
ចំពោះអ្នកកើតក្នុងឆ្នាំនេះវិញ នៅខែឧសភានិងកញ្ញា អ្នកនឹងចាប់ផ្តើមធ្វើដំណើរញឹកញាប់។ ដោយឡែក ក្នុងខែមីនា និងតុលាវិញ ការងាររបស់អ្នកនឹងឃើញផ្លែផ្កា ហើយអ្នកក៏មិនប្រឈមពីបញ្ហាលុយកាក់ផងដែរ។
៥. ឆ្នាំរោង
ក្នុងខែកុម្ភៈ អ្នកនឹងរីករាយយ៉ាងពេញទីសម្រាប់មនុស្សដែលកើតចំឆ្នាំនាគផងដែរ។ រីឯខែកញ្ញា និងវិច្ឆិកា ឆ្នាំរោងនឹងចាប់ផ្តើមអាចសន្សំបានប្រាក់កាក់ ឬគេអាចទទួលបានមុខរបរមួយដែលមានចំណូលច្រើនជាងសព្វមួយដង ថែមទៀត។
៦. ឆ្នាំម្សាញ់
នេះអាចនិយាយបានថា ឆ្នាំពស់គឺមានសំណាងជាងគេ ហើយក៏ជាពេលវេលាដែលគេមិនគួររំលងឱកាសនេះដែរនៅក្នុងជីវិត។ គេនឹងជួបប្រទះពេលវេលាល្អៗអំឡុងដើមខែដំបូងនៃឆ្នាំ២០២១ ដោយអាចប្រមូលប្រាក់បានយ៉ាងហូរហៀរ ព្រមទាំងរីករាយនឹងជីវិតដែលមានសម្ភារៈផ្សេងៗនៅក្នុងដៃ។ ក្នុងខែសីហា គឺជាវេលាល្អ ប្រសិនបើគេចង់ធ្វើដំណើរឲ្យបានញឹកញាប់ ព្រោះគេនឹងជួបរឿងរ៉ូមែនទិក ក៏ដូចជាបានផ្សងព្រេងនឹងអ្វីថ្មីៗយ៉ាងសប្បាយរីករាយ។
៧. ឆ្នាំមមី
យោងតាមក្បួនហុងស៊ុយចិន ទស្សន៍ទាយថា មនុស្សកើតឆ្នាំមមី នឹងមានសំណាងនៅក្នុងខែឧសភា កក្កដា ពិសេសគឺការងារតែម្តង។ សម្រាប់យុវជនវ័យក្មេង គេនឹងមានឱកាសដ៏ពិសេសមួយដើម្បីឈានទៅដល់មុខតំនែងជាថ្នាក់ដឹកនាំ នៅក្នុងឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ អំឡុងខែដំបូងនៃដើមឆ្នាំ អ្នកកើតឆ្នាំសេះ នឹងជួបប្រទះពេលវេលាល្អៗ ហើយបើគេនៅលីវក៏ជាពេលអាចរៀបមង្គការ ឬរៀបចំគេហដ្ឋានថ្មី តាមក្តីស្រមៃបានហើយ។
៨. ឆ្នាំមមែ
មនុស្សដែលកើតឆ្នាំនេះ នឹងជួបពេលវេលាសំណាងក្នុងខែមេសា សីហា និងវិច្ឆិកា។ គេនឹងមានអារម្មណ៍ថាខ្លួនឯងពិតជាមានសំណាងបំផុត ព្រមទាំងអាចផ្សះផ្សារបររកស៊ី ឬការងារដែលធ្លាប់តែក្រពុលមុខកន្លងមកបានថែមទៀត។
៩. ឆ្នាំវក
យោងតាមក្បួនហោរាចិន អ្នកកើតឆ្នាំស្វា ត្រូវគេចាត់ទុកថាមានលាភ ក្នុងខែមិថុនា កញ្ញា ដែលខែធ្នូ គឺជាខែដែលមានសំណាងសម្រាប់រូបគេផងដែរ។ មិនថា ក្តីសុបិនកន្លងមក ស្នេហា និងលុយកាក់ សុទ្ធតែដំណើរការល្អ។ បើផ្អែកតាមក្បួនទាយនេះ គេនឹងឱកាសពិសេសក្នុងការរកប្រាក់បានច្រើន នៅក្នុងខែឧសភា និងកញ្ញា។
១០. ឆ្នាំរកា
ក្នុងឆ្នាំ២០២១ ចំពោះអ្នកកើតឆ្នាំមាន់ អាចប្រមូលបានលុយកាក់ខ្លះ ពិសេសរកបានការងារល្អ ព្រមទាំងទទួលបានមរតក ឬក៏គេអាចនឹងរៀបការផងដែរ។ សំណាងធំបំផុត គឺនៅខែមីនា កក្កដា ដែលធ្វើឲ្យគេរីករាយ ជាមួយមាសប្រាក់ដែលគេទទួលបានដោយមិនបានរំពឹងទុក។
១១. ឆ្នាំច
ឆ្នាំ២០២១ អ្នកកើតឆ្នាំច នឹងជួបឱកាសដ៏អស្ចារ្យ ជាមួយប្រាក់កាក់ និងទំនាក់ទំនង។ សម្រាប់អ្នកនៅលីវ គេនឹងជួបសំណាងលើរឿងស្នេហា អំឡុងចុងឆ្នាំ២០២១ នេះ។
១២. ឆ្នាំកុរ
សម្រាប់អ្នកដែលកើតចំឆ្នាំជ្រូក ជួបសំណាងបំផុតនៅខែមករា ដែលឱកាសមាសឱកាសប្រាក់រត់ចូលមករកគេតែម្តង។ លើសពីនេះ បញ្ហាមុខជំនួញផ្សេងៗនឹងអាចដោះស្រាយបាន ព្រមទាំងមានគេមកបណ្តាក់ទុនរយៈពេលយូរ នៅក្នុងឆ្នាំនេះទៀតផង៕