អ្នកមានបញ្ហាភ្នែក ដែលនៅតំបន់ទាំងនេះ​ អាចទទួលការព្យាបាល ឥតគិតថ្លៃ

  • 2020-10-07 09:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីសុខាភិបាល ខេត្តព្រះវិហារ បានរៀបចំធ្វើការពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ដែលមានទីតាំងនៅមន្ទីពេទ្យបង្អែកខេត្ត១៦មករា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច៕

ការផ្តល់ជូននូវការពិនិត្យ ក៏ដូចជាព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនទៅដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារនេះ គឺដើម្បីអបអរសាទរ ទិវាសុខភាពភ្នែក។ បញ្ជាក់ ៖ រាល់ការមកទទួលសេវាពិនិត្ ព្យាបាលភ្នែកមិនតម្រូវអោយបង់ប្រាក់ទេ។

ប្រភព ៖ មន្ទីសុខាភិបាលខេត្តព្រះវិហារ

អត្ថបទ៖​ Art

អត្ថបទថ្មី