អ្នក​ស៊ុត​គ្រាប់​បាល់​ជ័យជំនះ​ឲ្យ​អាល្លឺម៉ង់​កាល​ពី ២០១៤ ផ្លាស់​ទៅ​លេង​នៅ​ហុល្លង់​បាត់

  • 2020-10-07 13:01:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អាល្លឺម៉ង់​កីឡាករ Mario Gotze បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ហុល្លង់ PSV Eindhoven ដោយ​គ្មាន​តម្លៃ​ខ្លួន​នេះ​បើ​តាម​ការ​ប្រកាស​របស់​បណ្ដាញ​សង្គម​របស់​ក្លឹប​ផ្ទាល់។

កីឡាករ​រូប​នេះ​បាន​ចាកចេញ​ពី​ក្លឹប​លីគ​កំពូល​អាល្លឺម៉ង់ Borussia Dortmund ដោយ​គ្មាន​តម្លៃ​ខ្លួន ហើយ​បាន​យល់​ព្រម​ចុះ​កុងត្រា​ជាមួយ​ភាគី​ហុល្លង់​រយៈពេល ២ឆ្នាំ។

ខ្សែ​បម្រើ​វ័យ​ទើប​តែ​ ២៨ឆ្នាំ​រូប​នេះ​បាន​កសាង​កេរ្តិ៍ឈ្មោះ​អំឡុង​ ៥-៦ឆ្នាំ​មុន ហើយ​ជាពិសេស​គឺ​ ការ​រក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ពេល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​នឹង​ក្រុម​អាហ្សង់ទីន​កាល​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​ប្រេស៊ីល ២០១៤។

យ៉ាងណាមិញ របួស​ញាំញី​ ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​បាត់បង់​ឱកាស​បង្ហាញ​សមត្ថភាព​ខណៈ​មួយ​រដូវ​កាល​មាន​ជាង ៥០ ទៅ ៦០ប្រកួត​ គេ​លេង​បាន​យ៉ាង​ច្រើន​តែ ២០ ទៅ ៣០ប្រកួត​ប៉ុណ្ណោះ​ក្នុង​រយៈពេល ៥ឆ្នាំ​ចុង​ក្រោយ។

សូម​រម្លឹក​ផង​ដែរ​ថា Gotze បាន​ចំណាយ​ស្ទើរ​តែ​មួយ​អាជីព​បាល់ទាត់​របស់​គេ​នៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​ផ្លាស់​ប្ដូរ​ក្លឹប​ទៅ​វិញ​ទៅ​មក​រវាង Dortmund និង Bayern Munich៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី