ទម្រង់ម្រាមដៃអ្នកអាចប្រាប់ថាអ្នកជាមនុស្សបែបណាបាន

  • 2020-10-09 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំាងនេះជាទម្រង់ម្រាមដៃទាំង​៣​ប្រភេទដែលមនុស្សភាគច្រើនមាន​​​ តើមួយណាជារបស់អ្នក?

ប្រភេទទី​១

ម្រាមដៃដែលមើលទៅត្រឹងឆ្កឺតបែបនេះ​អាចបង្ហាញថាអ្នកជាមនុស្សដែលមិនសូវបង្ហាញអារម្មណ៏ចេញមកក្រៅអោយអ្នកដទៃបានដឹងនោះទេ​ដែលធ្វើអោយមើលពីខាងក្រៅទៅ​អ្នកហាក់បីជាមនុស្សដែលមិនដែលមានរឿងកើតទុក្ខ​និងជួបសេចក្ដីលំបាកក្នុងជីវិតណាមួយនោះទេ។​​ទោះបីជាពេលខ្លះការពិតវាពិបាកនឹងទទួលយកបានពិតមែនតែមនុស្សប្រភេទនេះមិនចង់បានការលាបពណ៌បើសិនជាមិនមែនការពិតនោះ។​តាមពិតបើស្គាល់ច្បាស់អ្នកជាមនុស្សកំប្លែង​ព្រមទាំងមានសន្ដានចិត្ត​ចេះជួយយកអាសារអ្នកជុំវិញខ្លួនទោះបីជាមើលពីខាងក្រៅទៅអ្នកដូចជាមានចរិតឆ្មើងឆ្មៃក៏ដោយ​។

ប្រភេទទី​២

អ្នកដែលមានទម្រង់ម្រាមដៃបែបនេះ​ភាគច្រើនជាមនុស្សអាចនឹងពិបាកចងមិត្តជាមួយមនុស្សប្លែកមុខបន្តិច​មានការស្រមើស្រម៉ៃច្រើន​ទោះបីអន់ចិត្តក៏មិននិយាយចេញមក។​មនុស្សប្រភេទនេះតែងចចេសរឹងរូសបន្តិច​បើប្ដេជ្ញាថាធ្វើអ្វីហើយនោះទោះលំបាកយ៉ាងណាក៏មិនដកថយ​ ទ្រាំលំបាកមិនអោយគេដឹង។

ប្រភេទទី​៣

ទម្រង់ម្រាមដៃដែលមានគន្លាក់ដៃរាងប៉ោងធំបែបនេះ​បង្ហាញថាអ្នកជាមនុស្សដែលហ៊ានប្រថុយ​និង​សាកល្បងអ្វីដែលថ្មី ​អ្នកជាមនុស្សដែលមិនទម្លាប់លាក់ទុកអារម្មណ៏ខ្លួននោះទេ ​មានអ្វីក៏បញ្ចេញមកអស់ៗ​ តែមនុស្សប្រភេទនេះឆាប់ខឹងក៏ឆាប់បាត់ដូចគ្នា។

ប្រភព៖ Stylecraze   ប្រែ​សម្រួល៖ Iv Madalen

អត្ថបទថ្មី