Hacker ចិត្តល្អ បានលុយ ២៨ម៉ឺនដុល្លារពី Apple

  • 2020-10-09 02:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​ជា​ច្រើន​ខែ​មក​នេះ Network របស់​​ក្រុមហ៊ុន Apple ប្រឈម​នឹង​​ការ​ Hack ដែល​អាច​ឲ្យ​គេ​លួច​បាន​ទិន្នន័យ​រសើប​ពី​អតិថិជន​មាន​ឥទ្ធិពល​រាប់​លាន​នាក់​របស់​ Apple។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​ម្នាក់។

Sam Curry

Sam Curry វ័យ​ ២០​ឆ្នាំ ​ជា​អ្នក​ស្រាវជ្រាវ​ដែល​ជំនាញ​ខាង​សុវត្ថិភាព​លើ​វិបសាយ​បាន​និយាយ​​ថា​ សរុប​មក​រូប​គេ​ និង​សមាជិក​ក្រុម​បាន​រក​ឃើញ​ចន្លោះ​ប្រហោង​ចំនួន ៥៥​ ដែល​ Apple មាន។ យុវជន​រូប​នេះ​បាន​ចាត់​ទុក​ចន្លោះ​ប្រហោង​ចំនួន ១១ ថា​ជា​ចន្លោះ​ប្រហោង​ធំ​ដោយ​សារ​ចន្លោះ​ប្រហោង​ទាំង​នោះ​អាច​ឲ្យ​រូប​គេ​បញ្ជា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​របស់​ Apple ដែល​​តាម​រយៈ​នេះ​គេ​អាច​លួច​យក​​អ៊ីមែល​ឯកជន ទិន្នន័យ iCloud និង​ព័ត៌មាន​សំខាន់​ដទៃ​ទៀត​របស់​អ្នក​ប្រើ​ប្រាស់។

Apple បាន​ជួសជុល​​នូវ​ចន្លោះ ដែល​​ Sam បាន​រាយការណ៍​​​​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ជាង​ ៣​ខែ។ មក​ទល់​ពេល​នេះ​ Apple បាន​ជួសជុល​ចន្លោះ​ប្រហោង​បាន​ពាក់​កណ្ដាល​ហើយ​ និង​បាន​​ផ្ដល់​ប្រាក់​រង្វាន់​ចំនួន​ ២៨៨ ៥០០​ដុល្លារ​ ដល់​ Sam និង​សមាជិក​ក្រុម​ផង​ដែរ។ ​Sam និយាយ​ថា​ប្រាក់​រង្វាន់​សរុប​ដែល​ខ្លួន និង​សមាជិក​ក្រុម​​អាច​ទទួល​បាន​គឺ​​នឹង​មាន​លើស​ពី ៥០​ម៉ឺន​ដុល្លារ៕​​​​

ប្រភព៖ Ars Technica   ប្រែ​សម្រួល៖ សុខហេង