អ៊ុំ វិចិត្រ យល់​ថា ចំណុច​នេះ​​គួរ​តែ​ពិន័យ​

  • 2020-10-09 10:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន យល់​​ឃើញ​ថា​​ ​ខ្សែ​ប្រយុទ្ធ​ វឿន វ៉ា ​​របស់​ព្រៃវែង​គួរតែ​ពិន័យ កាល​ពី​ម្សិល​មិញ​នេះ ក្រោយ​ពេល​ទាត់​បាល់​​​​ចំ​ខ្នង របស់​កីឡាករ​ ពៅ ចាន់​ថែត ក្នុង​ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នៃ​ពាន Hun Sen Cup 2020 កាល​ពី​ម្សិល​មិញ​នេះ​នៅទីលាន​របស់​ខេត្ត​ ព្រៃវែង ។

រូបថត ភ្នំពេញក្រោន

​ការ​ប្រកួត​នេះ ព្រៃ​វែង​ បាន​ឡើង​ទៅ​​កាន់​វគ្គ ៤​ ក្រុម​ចុង​ក្រោយ ដោយ​យក​ឈ្នះ​ទៅ​លើ​ក្រុម បាល់ទាត់ ​ទ័ព ដោយ​ការ​ទាត់​បាល់​កាត់​សេចក្ដី ១១ ម៉ែត្រ​លទ្ធផល ៥-៤ ​ក្រោយ​ស្មើ​គ្នា​ពីរ​ជើង ៤-៤ ។

​ក្នុង​ការ​ប្រកួត​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្រុម​​ទាំង​ពីរ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​យ៉ាង​ច្រើន រហូត​លោក​ អាជ្ញាកណ្ដាល​ បាន​ចាយ​កាត​ក្រហម ទៅ​លើ​កីឡាករ ខែក ខេមរិន្ទ នាទី​២៣ នៃ​វគ្គ​ទី​១​​ទៀត​ផង។ យ៉ាង​ណា​ការ​ប្រកួត​នោះ​ត្រង់​ចំណុច​ដែល​ វឿន វ៉ា ទាត់​បាល់​​ ដែល​មើល​ទៅ​ហាក់​កាច​សាហាវ​នោះ ត្រូវ​បាន​ អ៊ុំ វិចិត្រ យល់​ថា គួរ​តែ​ពិន័យ​ តែ​នេះ​អត់​ពិន័យ​សោះ​។ ​

​​អតីត​​អ្នក​ចាំ​ទី​របស់​ ទ័ព​ រូប​នេះ​មើល​ឃើញ​ថា ចំណុច​ដំបូង វ៉ា លូក​យក​បាល់​មិន​អី​ទេ តែ​ពេល​​ទាត់​បាល់​ចំ​ខ្នង​គួរ​តែ​ពិន័យ។ បច្ចុប្បន្ន​អ្នក​ចាំទី​ខាង​លើ​ កំពុង​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​ជា​មួយ ភ្នំពេញ​ក្រោន ដោយ​ជួយ​ក្រុម​បាន​ឡើង​ទៅ​កាន់​វគ្គ ៤ ក្រុង​ក្រោយ​នៃ​ពាន​ខាង​លើ ​ដែល​ត្រូវ​ប៉ះ​ក្រុម ណាហ្គាវើល ៕

ទស្សនា​វីដេអូខាង​ក្រោម៖

​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​