ស្តាយណាស់! ភូមិវប្បធម៌ នឹងលែងមានវត្តមាន នៅលើទឹកដី ខេត្តសៀមរាប ទៀតហើយ

  • 2020-10-12 02:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិវប្បធម៌ ខេត្តសៀមរាប ប្រកាសបិទអាជីវកម្មទាំងស្រុង ក្រោយការរីករាលដាល នៃជំងឺកូវីដ១៩។

ការអូសបន្លាយ នៃការរីករាលដាល នៃជំងឺកូវីដ១៩ បានធ្វើអោយភូមិវប្បធម៌ក្នុងខេត្តសៀមរាប ប្រកាសបិទទ្វារ ដោយសារតែចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះជាគំហុក ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដែលជាហេតុផលធ្វើអោយក្រុមហ៊ុន បានជួបការលំបាក ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងខ្លាំង ពោលគឺក្រុមហ៊ុន មិនអាចផ្គត់ផ្គង់លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្មទាំងមូល។

ដោយយោងលើហេតុផលទាំងនេះ ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា សម្រេចបិទដំណើរការអាជីវកម្ម នៅក្នុងភូមិវប្បធម៌ ទាំងស្រុង ចាប់ពីថ្ងៃ ទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ។

ចំពោះការបិទអាជីវកម្មនេះ ក្រុមហ៊ុននឹងធ្វើការទូទាត់ ប្រាក់សំណងជូនបុគ្គលិកទាំងអស់ ស្របតាមបទបញ្ញាត្តិច្បាប់ស្តីពីការងារ៕

អត្ថបទ៖​ Art