ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង កំពុងត្រូវបានជួយសង្គ្រោះ

  • 2020-10-12 07:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់យោធភូមិភាគទី៥ បានបន្តចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅភូមិសូភី១ សូភី២ សូភី៣ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

គិតត្រឹមព្រឹកនេះ ស្ថានភាពទឹកស្ទឹងសង្កែមានកម្ពស់ ១៤ម៉ែត្រ ក្នុងកម្រិតប្រកាសអាសន្នដដែល និងកម្ពស់ទឹកក្នុងភូមិទាំងបីខាងលើគឺ មានកម្រិត ១.២ម៉ែត្រទៅ ១.៥ម៉ែត្រ ហើយស្ថានភាពប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាភូមិសង្កាត់នៅតាមដងស្ទឹងសង្កែ កំពុងតែរងនូវជំនន់ទឹកភ្លៀងដែលហូរចេញពីដងស្ទឹងសង្កែចូលទៅជន់លិចតាមលំនៅដ្ឋានប្រជាពលរដ្ឋ ក្រុងបាត់ដំបង ។

ប្រភព៖ ពូការ៉េ បួន