ជា វណ្ណរិទ្ធ បង្ហើបពីគម្រោងយកកូនពៅ
- 2020-10-13 07:38:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជា វណ្ណរិទ្ធ បង្ហើបពីគម្រោងយកកូនពៅ
ចន្លោះមិនឃើញ
ពិធីករ និងជាតារាសម្ដែង ជា វណ្ណរិទ្ធ មានគម្រោងយកកូនតែម្នាក់ទៀតទេ ហើយលោកប្រាថ្នាចង់បានកូនស្រីបន្ថែមលើកូនប្រុសដ៏គួរឲ្យស្រឡាញ់២នាក់ដែលរូបលោក និងភរិយា កំពុងមើលថែថ្នាក់ថ្នមស្ទើរស្មើនឹងកែវភ្នែក។
ក្នុងឱកាសដែលពិធីកររូបនេះចូលរួមក្នុងកម្មវិធីសម្ពោធបើកយានដ្ឋានជួសជុល និងលក់រថយន្តរបស់តារាចម្រៀងម្នាក់ គឺលោក អ៊ី ណូ នៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី កាលពីពេលថ្មីៗកន្លងទៅ លោកបានបង្ហើបថា យ៉ាងហោចក៏ត្រូវការរយៈពេល៥ឆ្នាំទៀតដែរ មុននឹងយកកូនទី៣។ បច្ចុប្បន្នរូបលោករវល់នឹងការងារសិល្បៈផង និងជួយការងារលក់ដូរភរិយាផង ដូច្នេះហើយទើបលោក និងភរិយា មិនទាន់ចង់គិតរឿងយកកូនចៅបន្ថែមទៀត។
ជា វណ្ណរិទ្ធ៖"ចិត្តស្រឡាញ់កូនស្រីណាស់ ព្រោះក្មួយរបស់ខ្ញុំសុទ្ធតែប្រុស កូនខ្ញុំសុទ្ធតែប្រុស អីចឹងបើបានកូនស្រីមកវាត្រូវនឹងអ្វីដែលយើងចង់បាន។ តែបើប្រុសទៀត ក៏មិនអីដែរ ព្រោះពីរនាក់នេះគួរឲ្យស្រឡាញ់ស្រាប់ហើយ"។
លោក ជា វណ្ណរិទ្ធ ដែលបច្ចុប្បន្នមានវ័យ៣៤ឆ្នាំ ហើយភរិយាមានវ័យ៣០ឆ្នាំ មានដំណក់ឈាមរួមគ្នាហើយ។ នោះគឺកូនប្រុសដ៏គួរឲ្យស្រឡាញ់ពីរនាក់។ កូនច្បងមានឈ្មោះ ជា ប្រសិទ្ធធារិទ្ធ អាយុ៥ឆ្នាំ និងកូនទី២ឈ្មោះ ជា ភិរក្សរិទ្ធ អាយុ២ឆ្នាំកន្លះ៕