បង្កើនគុណភាព តែរក្សារសជាតិដើមបែបខ្មែរ ធ្វើឲ្យ​ស្រាបៀរអង្គរ ឈ្នះមេដាយមាស​ពិភពលោក​មួយទៀត!

  • 2020-10-14 07:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ឆ្នាំ២០២០ នេះ ស្រាបៀរ​ អង្គរ បានចូលរួមប្រកួតគុណភាពនៅស្ថាប័នកំពូល Monde Selection នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក និងត្រូវ​បានឆ្លង​កាត់​ការ​វាយ​តម្លៃ​ជា​ច្រើន​ដំណាក់កាល ដោយ​គណៈកម្មការ​ ស្រាបៀរ​អន្តរជាតិ។

បន្ទាប់ពីឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងម៉ត់ចត់ ពួកយើងមានមោទនភាពក្នុងការប្រកាសថាស្រាបៀរអង្គរបាន ឈ្នះមេដាយមាសឆ្នាំ២០២០ ពី Monde Selection ដែលជាស្ថាប័នអន្តរជាតិត្រួតពិនិត្យគុណភាពអាហារ ភេសជ្ជៈ និងគ្រឿងសម្អាង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦១ ហើយត្រូវបានពិភពលោកទទួលស្គាល់ជាអ្នកឯកទេសខាងវាយតម្លៃលើគុណភាពផលិតផល។ Monde Selection មានមេដាយបញ្ជាក់គុណភាពក្នុង ៤ កម្រិតផ្សេងៗដូចជា មេដាយសំរឹទ្ធ មេដាយប្រាក់ មេដាយមាស និងមេដាយមាសកំពូល។

កំណត់ត្រាថ្មី និងមេដាយមាសដែលស្រាបៀរអង្គរសម្រេចបានក្នុងឆ្នាំនេះ កើតចេញពីការប្តេជ្ញាចិត្តប្រកបដោយភាពច្នៃប្រឌិត រូបរាងថ្មី ដែលកាន់តែទាក់ទាញ និងបទពិសោធន៍ថ្មី តាមរយៈការធ្វើការកែលម្អជាបន្តបន្ទាប់លើការវេចខ្ចប់ផលិតផល ក៏ដូចជាការបន្ថែមនូវគុណភាពនៃវត្ថុធាតុដើមដ៏ល្អ ហើយរក្សានូវរសជាតិដើមបែបខ្មែរ កាន់តែឈ្ងុយឆ្ងាញ់ ស្របទៅតាមតម្រូវការរបស់អតិថិជនកម្ពុជានាពេលបច្ចុប្បន្ន។

យោងតាមលោក សោម ច័ន្ទណារ៉ាត ប្រធានផ្នែកម៉ាកសញ្ញារបស់ស្រាបៀរ អង្គរ បានឲ្យដឹងថា “ស្រាបៀរ អង្គរ បានសាងកេរ្តិ៍ឈ្មោះម៉ាកផលិតផលដ៏ល្អនៅក្នុងការប្រកួតប្រជែងគុណភាព និងរសជាតិស្រាបៀរនៅលើឆាកអន្តរជាតិ។ នេះជាមោទនភាពថ្មីដែលយើងអាចផ្តល់ឲ្យប្រជាជនកម្ពុជា និង​ពិភពលោកនូវស្រាបៀរ ដែលទទួលស្គាល់ដោយស្ថាប័នកម្រិតពិភពលោក។

ស្រាបៀរអង្គរជាផលិតផលជាទីមោទនមួយរបស់ក្រុមហ៊ុនមេរបស់ខ្លួនគឺក្រុមហ៊ុន ខេមប្រ៊ូវ។ ឆ្លងកាត់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ស្រាបៀរអង្គរតែងតែបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិត​ស្រាបៀរដែលល្អបំផុត ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់ជូនបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។

ស្រាបៀរ អង្គរ ផលិតដោយប្រើប្រាស់គ្រឿងផ្សំដ៏ល្អឥតខ្ចោះនាំចូលពីអឺរ៉ុប ហើយ ផលិតស្រាបៀរ ស្របតាមស្តង់ដាររបស់ក្រុមហ៊ុនកាស៊្បែរគ្រុប ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។

ពិសាគ្រឿងស្រវឹង សូមកុំបើកបរ។

អត្ថបទថ្មី